លោកបណ្ឌិត បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) និងគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ បានផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

98
UI Promtion 2021

ស្ថិតក្នុងវរោកាសដ៏មហាឡោរិក ប្រកបដោយសេចក្ដីសោមនស្សរីករាយ ដែលនារីនៅកម្ពុជា និងទូទាំងសកលលោក ប្រារព្ធខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»។
យើងខ្ញុំសូមលំឱនកាយគោរពជូននូវ សព្ទសាធុការពរបវរសួស្ដី បវរមហាប្រសើរជូន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមំាមួនបញ្ញាញាណភ្លឺថ្លា វាងវៃ ចម្រើនជន្មាទីឃាយុយឺនយូរ ដើម្បីបន្ដដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុមនុស្សធម៌ ជារៀងដរាបតទៅ។
ជាមួយគ្នានេះដែរ យើងខ្ញុំគ្រប់រូប សូមសម្ដែងនូវការគោរពកោតស្ងប់ស្ងែងអស់ពីដួងចិត្ដ ចំពោះគំរូវីរភាពដ៏ឧត្ដុងឧត្ដម របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធាន ជាមាតាមនុស្សធម៌ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងជាក្ដីសង្ឃឹមនៃជនរងគ្រោះ និងងាយរងគ្រោះ។ លើសពីនេះទៅទៀត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជានិម្មិតរូបនៃតម្លៃស្ដ្រី រក្សាបាននូវសីលធម៌សង្គម សិល្បៈ វប្បធម៌ ប្រពៃណីជាតិ និងផ្ដោតជាសំខាន់លើគុណតម្លៃស្ដ្រី លើកទឹកចិត្ដស្ដ្រីឱ្យមានសមភាពរវាងបុរស និងស្ដ្រី សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលបាននឹងកំពុងគាំទ្រឱ្យមានសាមគ្គីភាពរួមទាំងបុរស និងស្ដ្រី ពីគ្រប់មជ្ឈដ្ឋាន ដើម្បីវឌ្ឍនភាពសង្គម និងកិច្ចអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយ បានឋិតថេរចីរកាលតទៅ។
ក្នុងឱកាសដ៏មហាកិត្ដិយសនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយលើកលោក គុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី ឬទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ សូមជួបប្រទះតែសេចក្ដីសុខចម្រើន មានសុភមង្គល ក្នុងក្រុមគ្រួសារ ព្រមទាំងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕