ឯកឧត្តមហ៊ុនម៉ានីចាត់ទុកទង្វើដែលប្រមាថមកលើសម្ដេចតេជោ ហ៊ុន សែន ជារឿងមិនអាចបន្ធូរបន្ថយ ឬសម្រាលទោសដល់ពួកជ្រុលនិយមនោះបានឡើយ

30
UI Promtion 2021

(ភ្នំពេញ)៖ឯកឧត្តមហ៊ុនម៉ានីកូនប្រុសរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃកម្ពុជាបានចាត់ទុកទង្វើប្រមាថមកលើសម្ដេចតេជោរបស់ពួកជ្រុលនិយមជារឿងដែលមិនអាចបន្ធូរបន្ថយឬសម្រាលទោសកំហុសបាននោះទេ។

ឯកឧត្តម​ ហ៊ុន ម៉ានី បានអះអាងថា សមាជិកគណបក្ស និងប្រជាជនខ្មែរ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា នឹងមិនភ្លេចនូវចរិតជ្រុលនិយមរបស់ពួកគេបានឡើយ ហើយបានចាត់ទុកថាជាទង្វើដែលមិនអាចទទួលយកបានដាច់ខាត។

ឯកឧត្តមហ៊ុនម៉ានីតាមរយៈFacebookបានបញ្ជាក់នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះថា «ទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី មកលើប្រធានគណបក្សប្រជាជនកម្ពុជាគឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត។

ទង្វើនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ។ពួកយើងត្រូវចាំនិងមិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ។ អស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល»។

សូមជម្រាបថា សំណេររបស់លោក ហ៊ុន ម៉ានី គឺសម្ដៅដល់ជនអគតិម្នាក់ដែលបានធ្វើសកម្មភាពប្រមាថមកលើសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃកម្ពុជា ពេលកំពុងទទួលនូវការស្វាគមន៍ពីអ្នកគាំទ្រនាទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកដោយបានយកស្បែកជើងបោះសម្ដៅរកសម្ដេច៕