សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យគណៈកម្មាធិការគណបក្សក្រុង ស្រុក និងខេត្តសហការដោះស្រាយបញ្ហាទាំងឱ្យបានប្រកបដោយប្រសិទ្ធភាពទាំងបញ្ហាប្រឈមចំពោះថ្នាក់ដឹកនាំឃុំ សង្កាត់ និងបញ្ហាប្រជាពលរដ្ឋ

30
UI Promtion 2021

ខេត្តព្រៃវែង៖នៅព្រឹកថ្ងៃសុក្រទី១៣ខែឧសភាឆ្នាំ២០២២នេះសម្ដេចក្រឡាហោមសខេងអនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែងនិងបាត់ដំបងបានអញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តព្រៃវែង ។
អញ្ជើញមានប្រសាន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានមានប្រសាន៍ថាពិធីជួបជុំនាឱកាសនេះ មានបំណងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតនិងវិធានការជាក់ស្ដែងនានាដែលចាត់ចែងអនុវត្តដោយក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ។
សម្ដេចក្រឡាហោមសខេងក៏បានផ្ដល់ឱកាសឱ្យតំណាងបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីឃុំមួយចំនួនក្នុងខេត្តព្រៃវែងឡើងថ្លែងចំណាប់អារម្មណ៍អំពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកព្រមទាំងលើកឡើងនូវបញ្ហាប្រឈម ទិសដៅអនុវត្ត សំណូមពរ និងការប្ដេជ្ញាចិត្ត ។

បន្ទាប់ពីបានស្ដាប់នូវការលើកឡើងពីតំណាងបេក្ខជនដែលក្នុងនោះក៏មានការគូសបញ្ជាក់អំពីបញ្ហាប្រឈមខ្លះៗផងនោះសម្ដេចក្រឡាហោមសខេងបានណែនាំឲ្យគណៈកម្មាធិការគណបក្សក្រុងស្រុកនិងខេត្តសហការដោះស្រាយបញ្ហាទាំងឱ្យបានប្រកបដោយប្រសិទ្ធភាពទាំងបញ្ហាប្រឈមចំពោះថ្នាក់ដឹកនាំឃុំ សង្កាត់ និងបញ្ហាប្រជាពលរដ្ឋ។
នាឱកាសនោះដែរ សម្ដេចក៏បានអំពាវនាវជាថ្មីទៀតឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចខិតខំបំពេញភារកិច្ចបំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ជាមួយគ្នានេះដែរសម្ដេចក្រឡាហោមបានអំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមត្រៀមឯកសារអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នានិងបើមិនមានឯកសារនេះទេអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបំរើឱ្យការបោះឆ្នោតពីឃុំសង្កាត់និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ៕