គោលបំណងសំខាន់ដែលលោកជំទាវវេជ្ជបណ្ឌិតឱវណ្ណឌីនក្នុងការសរសេររៀបរៀងសៀវភៅ ដែលមានចំណងជើងថា៖ “ធ្វើដំណើរជាង ២៥,០០០ គីឡូម៉ែត្រ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានជោគជ័យ ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី”

31
UI Promtion 2021

រាជធានីភ្នំពេញថ្ងៃទី១១ខែមិថុនាឆ្នាំ២០២២៖គោលបំណងសំខាន់របស់ខ្ញុំក្នុងការសរសេរ រៀបរៀងចេញជាសៀវភៅ ធ្វើដំណើរជាង ២៥,០០០ គីឡូម៉ែត្រ “បេសកកម្មមិនអាចទៅរួចបានក្លាយជាបេសកកម្មសម្រេចបានដោយជោគជ័យក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រីឡើងគឺដើម្បីបង្ហាញពីកាយវិការទឹកចិត្តសប្បុរសធម៌ដ៏មហិមានិងការគិតគូរពីសុខទុក្ខសុខភាពនិងសុខុមាលភាពប្រជាជនកម្ពុជាទូទៅព្រមទាំងការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅប្រកបដោយការកោតសរសើរដ៏ស្មោះចំពោះគំរូល្អរបស់លោកយាយលោកតាដែលមានវ័យ១០០ឆ្នាំឡើង និងប្រជាជនកម្ពុជាទូទៅ ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩ អនុលោមតាមយុទ្ធសាស្ត្រ “ផ្ការីក” ស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមចំណែកទប់ស្កាត់នូវមហន្តរាយសុខភាពសាធារណ:សង្គ្រោះអាយុជីវិតមនុស្សបានទាន់ពេលវេលា។ ម្យ៉ាងវិញទៀតសៀវភៅនេះក៏មានគោលបំណងបង្ហាញពីបេសកកម្មជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា ក្រោមគំនិតផ្តួចផ្តើម ចង្អុលបង្ហាញ និងប្រគល់ភារកិច្ចដ៏វិសេសវិសាលនេះពីសម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលតាមរយ:របេសកកម្មក្នុងដំណើរជាង២៥០០០គីឡូម៉ែត្រនៅទូទាំងប្រទេសកម្ពុជានេះក៏បានបង្ហាញថាកម្ពុជាក៏មានលោកយាយលោកតាដែលមានអាយុវែងលើសពី១០០ ឆ្នាំ ច្រើនផងដែរ។ សៀវភៅដែលបានចងក្រងនូវសកម្មភាពធ្វើដំណើរ មនុស្សធម៌ក្នុងនាម សម្ដេចតេជោនាយករដ្ឋមន្ត្រី នេះមានគោលបំណងដ៏ធំមួយទៀត គឺរក្សាទុកជា ឯកសារសម្រាប់ការសិក្សាស្រាវជ្រាវនៃអ្នកជំនាន់ក្រោយស្វែងយល់ដឹងពីកិច្ចការសង្គមដ៏សំខាន់មួយនេះ ក្រោមបញ្ញាដ៏ អស្ចារ្យ និងវិសេសវិសាលបំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលមិនមានប្រទេសណាមួយនៅលើសាកលលោកយើងនេះមានធ្វើសកម្មភាពមនុស្សធម៌បែបនេះឡើយនៅក្នុងអំឡុងពេលដែលស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩កំពុងតែមានសភាពខ្លាំងក្លាហើយសកម្មមនុស្សធម៌ដ៏អស្ចារ្យបែបនេះនៅកម្ពុជាត្រូវបានដាក់ចេញឱ្យអនុវត្តនាពេលនោះផងដែរ។
លោកជំទាវវេជ្ជបណ្ឌិតបានថ្លែងថាខ្ញុំសូមប្រណមហត្ថាទាំងទ្វេគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជាមួយនឹងការដឹងគុណមិនអាចបំភ្លេចបាននូវទឹកចិត្តមេត្តា ករុណាទិគុណដ៏ល្អប្រពៃបំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់និងផ្ដល់ទាំងថវិកាសម្រាប់ការបោះពុម្ភសៀវភៅនេះជាលើកដំបូងចំនួន៣០០០ក្បាលសម្រាប់ចែកផ្សព្វផ្សាយដោយមិនមានការលក់ដូរអ្វីទាំងអស់(freeofcharge)ជូនដល់ក្រសួងស្ថាប័នសាកលវិទ្យាល័យនិងបណ្ណាល័យនានា រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គការជាតិនិងអន្តរជាតិ ស្ថានទូតនានា ស្ថាប័នសារព័ត៌មានមួយ ចំនួន និងបុគ្គលដែលពាក់ព័ន្ធផងដែរ ។ សៀវភៅនេះត្រូវបានរក្សាសិទ្ធិគ្រប់បែបយ៉ាង ប្រសិនបើ មានអ្នកសិក្សាស្រាវជ្រាវ ឬអ្នកប្រកបរបរលក់ដូរ ចង់ធ្វើការថតចម្លង ឬបោះពុម្ពផ្សាយដាក់លក់បន្តចាំបាច់ត្រូវស្នើសុំការអនុញ្ញាតពីអ្នកនិពន្ធជាមុនសិន។
លោកជំទាវវេជ្ជបណ្ឌិត សូមឧទ្ទិសសៀវភៅនេះ គោរពជូនដល់លោកឪពុក គឹមហ៊ី ជាទីស្រឡាញ់បំផុតរបស់ខ្ញុំ ដែលលោកបានធ្វើមរណ:កាលទៅហើយ និងអ្នកម្ដាយលីច័ន្ទដ្ឋាជាទីគោរពស្រឡាញ់បំផុតដែលកំពុងមានព្រះជន្មនាយុយឺនយូរ និងសូមគោរពជូនដល់បុព្វការីជនទាំងឡាយដែលបានលះបង់អាយុ ជីវិតដើម្បីប្រទេសជាតិព្រមទាំងគោរពជូនដល់ប្រជាជនកម្ពុជាយើងផងដែរ សូមថ្លែងអំណរគុណដ៏ស្មោះជូនដល់ក្រុមការងារដែលបានរួមដំណើរបេសកកម្មសប្បុរសធម៌នេះទាំងអស់គ្នានិងសហការីការិនីដែលបានជួយជ្រោមជ្រែងធ្វើឱ្យសៀវភៅនេះបានលេចចេញជារូបរាងឡើង៕