នគរបាលឃាត់ខ្លួនជនសង្ស័យជនជាតិចិនតៃវ៉ាន់ប្រុសស្រី២នាក់ ដកហូតបានកាំភ្លើង និងគ្រឿងញៀនជាច្រើនមុខ

113
Download App CHN

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ ជនជាតិចិនតៃវ៉ាន់ ពាក់ពន្ធ័ករណីរក្សាទុកសារធាតុផ្សំគីមីកែច្នៃនិងប្រើប្រាស់សារធាតុញៀន ដកហូតបានវត្ថុតាងមួយចំនួនធំ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ី អាយអី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ 316254263 ពាក់ពន្ធ័ករណីរក្សាទុកសារធាតុផ្សំគីមីកែច្នៃនិងប្រើប្រាស់សារធាតុញៀន ។

ក្នុងនោះ កាលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទីយប់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លី តាយឈាវ ភេទប្រុស អាយុ៤១ ជនជាតិចិនតៃវ៉ាន់ មុខរបរបើកអ៊ីនធឺណេត ស្នាក់នៅក្នុងផ្ទះជួលលេខ៥៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ(បាត់) នៅចំណុចផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជាក់ស្តែងកម្លាំងបានធ្វើការដកហូត អាវុធខ្លី០២ដើម (១-ម៉ាកZORAKIM906 ពណ៌ខ្មៅ លាយទឹកប្រាក់ លេខ០០០១៣០៧ , ២-ម៉ាកឡុកអីទ្រីសលេខPAD529 ពណ៌ខ្មៅ , បង់២គ្រាប់១៨គ្រាប់ , សំបកគ្រាប់៣៥គ្រាប់ , លិខិតឆ្លងដែន០៤ , ម្ស៉ៅសថ្លា ៤៨ដប់ជ័យ , ថ្នាំគ្រាប់ពណ៌ក្រហម ៥គ្រាប់ , ក្រាមសថ្លា ១កូនថង់តូច , ម្ស៉ៅម៉ដ្ឋពណ៌ស១កញ្ចប់តូច , ម្ស៉ៅពណ៌ក្រាមសថ្លា ៣០៧ដបតូច ,ថ្នាំគ្រាប់ពណ៌ទឹកក្រូច១៥ក្រាប់, ម្ស៉ៅពណ៌ទឹកដោះគោកន្លះដបជ័យ , ម្ស៉ៅម៉ដ្ឋពណ៌ទឹកក្រូចកន្លះថង់ធំ , ម្ស៉ៅម៉ដ្ឋពណ៌ទឹកដោះគោ១ថង់ធំ និងសម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាតើការតាមច្បាប់បន្តទៀត៕