ឃាត់ខ្លួនជនសង្ស័យដែលធ្វេីសកម្មភាពលួចបានសម្រេច តែរត់មិនរួច

97
Download App CHN

ភ្នំពេញ៖ នៅថ្ងៃទី០៨ មករា ២០២០ វេលាម៉ោង០៤ម៉៣០នាទីចំណុចផ្ទះលេខ៧៧ក ផ្លូវបេតុង ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កម្លាំងល្បាតខណ្ឌប៉ុស្តិ៍ឬស្សីកែវបានឃាត់ជនសង្ស័យម្នាក់

ឈ្មោះហួរ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ (មានសារធាតុញៀនជាមុខសញ្ញាចាស់)។

ជនរងគ្រោះ ឈ្មោះ ប៊ុន ហ៊ាន ភេទប្រុស អាយ ៧៥ឆ្នាំ មានទីលំនៅផ្ទះលេខ៧៧ក ផ្លូវបេតុង ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ មុខរបរ នៅផ្ទះ ។ មានប្រពន្ធឈ្មោះ ជុំ មិនា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ស្នាកនៅក្នុងការដ្ឋាន ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ មុខរបរ បុគ្គលិកអង្គការចាយការ(JICA) ។

សម្ភារបាត់បង់រួមមាន ៖
១/ទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួនពីរគ្រឿង។
២/ប្រាក់រៀលចំនួន៦៤០០០រៀល ។

សម្ភារដកហូតមាន ៖
១/ម៉ូតូមួយគ្រឿងម៉ាកលេត ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ១IB៥២១៣ (ជាមធ្យោបាយ) ។
២/ទូរស័ព្វម៉ាកអាយហ្វូនចំនួនពីរគ្រឿង ។
៣/ប្រាក់រៀលចំនួន៦៤០០០រៀល

ដំណើររឿងហេតុ ជនសង្ស័យបានជិះម៉ូតូមកឈប់នៅជិតផ្ទះជនរងគ្រោះ ស្របពេលជនរងគ្រោះគាត់ចេញហាត់ប្រាណហើយប្រពន្ធគាត់ចេញមកបោសសម្អាតផ្ទះមិនបិតទ្វារ ជាឱកាសល្អសម្រាប់ជនសង្ស័យលបចូលទៅក្នុងធ្វើសកម្មភាពរើកកាយលួចសម្ភារ ពេលនោះជនរងគ្រោះចូលមកទាន់បានស្រែកឆោឡោ ពេលនោះសមត្ថកិច្ចកំពុងល្បាតជិតនោះជួយអន្តរាគមន៍ចាប់ជនសង្ស័យបានបញ្ជូនមកប៉ុស្តិ៍តែម្តង។

ចំណែកឯសម្ភារបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញហើយ។

ចំពោះមុខ ផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់សាកសួរយកចំលើយស្រាវជ្រាវរកបក្សពួកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍ទៅតាមនិតីវិធី។