មនុស្សលេីយន្តហោះប្រមាណ ១៨០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់ក្នុងទឹកដីអឺរ៉ង់

30,806
Download App CHN

អ៊ីរ៉ង់ ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលធ្វើដំណើរឆ្ពោះទៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន បានធ្លាក់ នៅព្រឹកថ្ងៃ ពុធនេះ ដោយបានសម្លាប់អ្នកដំណើរនិងក្រុមអាកាសយានិក នៅលើយន្តហោះទាំងអស់ បន្ទាប់ពីហោះចេញពី អាកាសយានដ្ឋានអន្តរជាតិ ដ៏សំខាន់របស់ទីក្រុងតេអេរ៉ង់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីរ៉ង់ ។

យន្តហោះប៊ូអ៊ីង 737-800 ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនបានហោះ ចេញពី អាកាសយានដ្ឋាន អន្តរជាតិ Imam Khomeini នៅ ម៉ោង ៦ និង ១២ នាទី ព្រឹក ម៉ោង ក្នុង ទីក្រុង តេ អេ រ៉ង់ ហើយ បាន ធ្លាក់ ប្រហែល ៨ នាទី ក្រោយមក នេះ បើ យោង តាម គេហទំព័រ ដែល តាម ដាន ជើង ហោះ ហើរ នេះ។ គេ មិន ច្បាស់ ទេ ថា មាន មនុស្ស ប៉ុន្មាន នាក់ នៅ លើ យន្តហោះ នោះ ប៉ុន្តែ សារព័ត៌មាន ក្នុង ស្រុក នានា បាន កំណត់ ចំនួន មនុស្ស ពី ១៦៧ ទៅ ១៨០ នាក់។

ការ ចង្អុល បង្ហាញ ដំបូង បានលើក ឡើង ថា ការ ធ្លាក់ នេះ មិន មាន ជាប់ ទាក់ ទង នឹង ការវាយប្រហារ មី ស៊ី ល នៅ ព្រឹក ថ្ងៃ ពុធនេះ ទៅលើ មូលដ្ឋានទ័ព នៅ ក្នុង ប្រទេស អ៊ីរ៉ាក់ ដែល មាន កងទ័ព សហរដ្ឋ អាមេរិក និង កងទ័ព ចម្រុះ ស្នាក់នៅ នោះ ទេ ។