ខ្លាំងម្លេះ! ម៉ោង១២យប់ហេីយនៅមកដេញអ្នកលក់ដូរតាមរទេះទៀត

680
Download App CHN

ភ្នំពេញ៖​ ប្រជាពលរដ្ឋរិះគន់កំលាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ២នាក់​ ដែលសកម្មការងារជ្រុលពេក​ បានចុះមកធ្វេីការដេញអ្នកលក់ដូរមីឆាទឹកសុទ្ធតាមរទេះមុខផ្សាររាត្រី​ ទាំងខ្លួនស្រវឹងស្រាជោគជាំ​ និងបានទាក់សំដីគ្នារវៀងអ្នកលក់ដូរ​ កំលាំងគណៈបញ្ជាការកភាពខណ្ឌដូនពេញ​ ។ 

ហេតុការភ្ញាក់្អផ្អេីលនេះ​ បានកេីតឡេីងកាលវេលាម៉ោង១១.៥០នាទីយប់ថ្ងៃទី០៧ខែមករាឆ្នាំ២០២០​ ស្ថិតតាមបណ្ដោយផ្លូវព្រះសុីសវត្តិ​ ត្រង់ចំណុចមុខផ្សាររាត្រី​ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ 

យោងតាមប្រភពពីប្រជាពលរដ្ឋបានបន្ថែមទៀតថា​ ស្ទេីរាល់ថ្ងៃគេស្កេតឃេីញបុគ្គល២នាក់ខាងលេីឲ្យតែស្រវឹងគេតែងតែមកដល់មុខផ្សាររាត្រីនិងធ្វេីការដេញអ្នកលក់ដូរតាមរទេះលេីផ្លូវនិងលេីការ៉ូឡា(លេីសួន)ជាដេីម​ តែការដេញនេះហាក់ដូចជានិយមបក្សពួកពេក​ ដោយដេញរទេះខ្លះ​ រទេះខ្លះទៀតគ្នាគេគេមិនដេញឡេីយ​ ។ 

ជាក់ស្ដែងនៅយប់ថ្ងៃទី០៧​ វេលាម៉ោងជិត១២ទៅហេីយ​ ឃេីញបុគ្គល២នាក់ខាងលេីមកដេញពួកគាត់ទៀត​ ដោយក្នុងស្ថានភាពស្រវឹងនិឈ្លោះប្ឬកែកគ្នាផ្អេីលទាំងកណ្ដាលអធ្រាត​ មិនដឹងថាការងាររដ្ឋបាលពួកគាត់ធ្វេីពីម៉ោងណាដល់ម៉ោងណាអោយច្បាស់លាស់នោះទេ​ ចំណែកអ្នកលក់ដូរនៅមុខផ្សាររាត្រី​ បានសូមណូមពរថា​ តេីអោយពួកគាត់ចូលលក់ដូរនៅម៉ោងណា?  ហេីបេីដេញត្រូវដេញទាំងអស់គ្នា​ មិនត្រូវនិយមបក្សពួកឡេីយ។ 

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ​ បានចុះមកដល់ទីតាំងកេីតហេតុ​ បានអោយភាគីទាំងចរចារគ្នានិងសម្របសម្រួលគ្នា​ ដេីម្បីបញ្ចប់វិវាទវៀងអ្នកលក់និងកំលាំងសន្តិសុខខណ្ឌ។