មុខ​សញ្ញា​គ្រឿងញៀន​៤​នាក់​ មក​ពី​ខេត្ត​កំពត ​បម្រុង​លក់​ចែក​ចាយ​នៅ​ស្រុក​ព្រៃនប់​ ត្រូវ​នគរបាល​ក្របួច​ជាប់​ជាមួយ​នឹង​ថ្នាំ​ញៀន​៩​កញ្ចប់​

101
Download App CHN

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួ នួន​ ណា​រិន្ទ ​ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅ​រសៀល​នៅថ្ងៃ​ទី៨ ខែ​មករា​ ឆ្នាំ​២០២០ វេលាម៉ោង​១៥:៣០នាទី កម្លាំង​ជំនាញ​នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​បង្ក្រាប​បទល្មើសគ្រឿងញៀន​មួយករណី ឃាត់ខ្លួន​ជនសង្ស័យចំនួន ៤នាក់ នៅបន្ទប់ផ្ទះជួល​មួយកន្លែង ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់​ ៖

១-ឈ្មោះហន ហឿន ភេទ​ប្រុស​ អាយុ​៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុក​ដងទង់ ខេត្ត​កំពត​ មុខរបរ​កសិករ ។ 

២-ឈ្មោះមុំ កក្កដា ភេទ​ប្រុស​ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មុខរបរបើកបរ ។ 

៣-ឈ្មោះ ដោម ឆាង ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅ ភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មុខរបរកម្មរោងចក្រ។ 

៤- សៅ សុខគា ភេទប្រុស អាយុ២០ ឆ្នាំមានទីលំនៅ ភូមិដូនឪ ឃុំជុំគីរី ស្រុកជុំគីរី ខេត្តកំពត មុខរបបរមិនពិតប្រាកដ ។

ចាប់​យក​បានវត្ថុតាងមាន​ ៖

១-ម្សៅក្រាមសថ្លាសង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន៨កញ្ចប់ (ធំ២កញ្ចប់,តូច៦កញ្ចប់) ។

២-ប្រភេទថ្នាំគ្រាប់ពណ៍ក្រហមសង្ស័យសារធាតុញៀន១កញ្ចប់មានចំនួន៣គ្រាប់ ។

៣-ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង​ និង​ទូរស័ព្ទដៃចំនួន៤គ្រឿង ។

មុខ​សញ្ញា​ខាង​លើ​ សមត្ថកិច្ច​កំពុង​ចាត់​ចែង​តាម​នីតិវិធី បញ្ជូនទៅសាលាដំបូង។ដោយ វ៉ើន កញ្ញា