សមត្ថកិច្ចឃាត់ចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

106
Download App CHN

ព្រះសីហនុ៖ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទអោយដឹងថា នគរបាលបង្ក្រាបបទល្មើសគ្រឿងញៀន២ករណី ជួញដូរចែកចាយ។

ក្នុងនោះករណីទី១ នៅម៉ោង២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ភេទប្រុស មានឈ្មោះ ៖

១-ឈ្មោះ សុខ សុភ័ក្រ អាយុ១៦ឆ្នាំ,

២-ឈ្មោះ លឹម សុបញ្ញា អាយុ២១ឆ្នាំ,

៣-ឈ្មោះ លីវ ម៉ាឌិន អាយុ៣០ឆ្នាំ,

៤-ឈ្មោះ យិន ផៃ អាយុ១៧ឆ្នាំ,

៥-ឈ្មោះ សាំង ឡុង អាយុ២១ឆ្នាំ, 

ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២៩កញ្ចប់តូច,ទូរស័ព្ទដៃ៤គ្រឿង និងអាយផេត១គ្រឿង ។ 

 ករណីទី២នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤:០០នាទី ទៀបភ្លឺ នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ កែប បិ ភេទប្រុស អាយុ៣៦ឆ្នាំ ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ១កញ្ចប់ធំ, អាវុធខ្លីប្រភេទបាញ់ខ្យល់១ដើម មានគ្រាប់៣គ្រាប់ និងទូរស័ព្ទដៃ១គ្រឿង ៕ដោយ វ៉ើន កញ្ញា