ប្រទេសជប៉ុន ប្រកាសបិទស្ថានទូតជាបណ្តោះអាសន្ន នៅប្រទេសអ៊ីរ៉ាក់ហើយ

86
Download App CHN

តូក្យូ៖ ក្រសួងការបរទេស បាននិយាយថា ប្រទេសជប៉ុនបានបិទស្ថានទូតរបស់ខ្លួន ជាបណ្តោះអាសន្ននៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយសារតែក្តីបារម្ភពីសុវត្ថិភាព បន្ទាប់ពីការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានយោធា របស់សហរដ្ឋអាមេរិកនៅទីនោះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រសួងក៏បានបង្កើន កម្រិតព្រមានរបស់ខ្លួន ទាក់ទងនឹងប្រទេសទាំងមជ្ឈឹមបូព៌ា ដោយអំពាវនាវឲ្យជនជាតិជប៉ុន ជម្លៀសចេញពីអ៊ីរ៉ាក់ និងចៀសវាងធ្វើដំណើរទៅអ៊ីរ៉ង់។ អ៊ីរ៉ង់បានបាញ់គ្រាប់មីស៊ីល ផ្លោងយ៉ាងតិចចំនួន ១២ គ្រាប់នៅទីតំាំង Al-Asad និង Erbil ក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីធ្វើការសងសឹក ចំពោះការសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ម្នាក់ នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អាមេរិក។

នៅពេលប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា គ្មានការស្លាប់ និងរបួសណាមួយ ត្រូវបានគេអះអាងនោះទេ ការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ បានបង្កើនភាពតានតឹងកាន់តែខ្លាំងឡើង រវាងពួកសត្រូវដ៏យូរ និងការព្រួយបារម្ភដែលថា ជម្លោះទ្រង់ទ្រាយធំអាចនឹងផ្ទុះឡើង។

ក្រសួងបានបន្តថា ខ្លួនបានសម្រេចចិត្ត បិទស្ថានទូតនៅទីក្រុងបាកដាត បន្ទាប់ពីខ្លួនអាចទទួលខុសត្រូវ ចំពោះជនជាតិជប៉ុនទាំងអស់ ត្រូវបានបញ្ជាឲ្យជម្លៀសចេញ ចំណែកការិយាល័យនេះ ស្ថិតនៅទីក្រុង Erbil ភាគខាងជើងអ៊ីរ៉ាក់ នឹងនៅតែបើកដំណើរការ៕