មួយករណីទៀតហើយ! ផ្ទុះធុងហ្គាសបណ្ដាលឱ្យក្មេងម្នាក់ស្លាប់ឆេះខ្លោច និងបុរសម្នាក់រងរបួសធ្ងន់

94
Download App CHN

កណ្ដាល៖ មានករណីអគ្គិភ័យផ្ទុះធុងហ្គាស ហេតុការណ៍នេះបានកើតឡើងនៅ ត្រូវនឹងថ្ងៃ ទី០៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១:០០ នាទី នៅចំណុចផ្ទះបញ្ចូលហ្គាស ស្ថិតនៅក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

អគ្គីភ័យផ្ទុះធុងហ្គាស់ និងបណ្ដាលឲ្យរបួសធ្ងន់០១នាក់ និងស្លាប់០១នាក់ ប្រុសជនរងគ្រោះឈ្មោះ ណែម សុកុល ភេទប្រុសអាយុ៣៥ ឆ្នាំរបួសធ្ងន់ និងកូនឈ្មោះ កុល រ៉ាវុធ ភេទប្រុសអាយុ ៤ឆ្នាំស្លាប់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

សម្ភារខូចខាតរួមមាន ឆេះផ្ទះ ០១ខ្នង ទំហំ៤មx៥ម ធ្វើអំពីថ្មក្រោម ដំបូងប្រក់ស័ង្កសី។ មូលហេតុបណ្ដាលមកពីធ្លាយធុងហ្គាស់។