ឆេះកុដិលោកក្នុងវត្តឧណ្ណាឡោម ផ្អើលព្រះសង្ឃ និងសមត្ថកិច្ចទាំងយប់

62
Download App CHN

ភ្នំពេញ៖ កុដលោកក្នុងវត្តឧណ្ណាឡោម ត្រូវបានឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ឧបាសក និងព្រះសង្ឃក្នុងវត្តរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកបាញ់ពន្លត់ កាលពីវេលាម៉ោង ១៨និង២០នាទី ថ្ងៃព្រហស្បត៍ត្រូវនឹងថ្ងៃទី០៩ខែមករា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវសុធារស ភូមិ២សង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

– ម្ចាស់ឈ្មោះ : នាក់មើលការខុសត្រូវព្រះសង្ឃព្រះនាមតឺល វ័ន្ត ភេទប្រុស អាយុ២៤ ឆ្នាំ ។
-មុខរបរ : ព្រះសង្ឃនៅវត្ថឧណ្ណាលោម។
-មូលហេតុៈ ឆ្លងចរន្តអគ្គិសនី។
– ប្រភេទសំណង់ : វត្ថឧណ្ណាលោម។
– ឆេះខូចខាត: ព្រះពុទ្ឋករធ្វើពីឈើអស់ជាច្រើងអង្គនឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ ។

– រថយន្តការិ. អគ្គិភ័យ : ចំនួន ០៣ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ ឡានស្មេីនឹង ១២ម៉ែត្រគូប ។
– ពន្លត់ចប់ -នៅម៉ោង ១៨និង៤៥នាទី ថ្ងៃខែឆ្នាំដដែល ៕