ជនជាតិចិនមានអាវុធបម្រុងធ្វើសកម្មភាពប្លន់ ត្រូវសមត្ថកិច្ចដេញតាមដល់ទឹកសាប ក្រឡាប់រថយន្តចាប់បានម្នាក់ ពីរនាក់ទៀតរត់គេចខ្លួន

73
Download App CHN

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅ យប់ ថ្ងៃទី៩ ខែ មករា ឆ្នាំ ២០២០ កម្លាំង ល្បាត បាន ប្រទះ ឃើញ រថយន្ដ ម៉ាក Takoma មួយ គ្រឿង បាន បើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

រថយន្តនោះ បាន យក ស្បោង ប្លាស្ទិក ព៌ណ ខ្មៅ រំ ស្លាក លេខ ដែល គួរ ឱ្យ សង្ស័យ ជា ក្រុម ជន ទុច្ចរិត បម្រុង ចេញ ធ្វើសកម្មភាព ប្លន់ ឬ ចាប់ ជំរិត ។

ភ្លាម នោះ កម្លាំង ជំនាញ បាន បោះ ដៃ សហការ គ្នា បើកម៉ូតូតាមឃ្លាំមើល ជនសង្ស័យដឹងខ្លួន ក៍បើករថយន្តបង្វែងដានរត់គេចខ្លួនឡើងទៅផ្លូវជាតិ៤ កម្លាំងសមត្ថកិច្ចយើងក៍បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការដេញតាមរហូត ហួសស្ពានទឹកសាប ឃុំរាម ជនសង្ស័យ បានបត់រថយន្តចូលល្លូវលំមួយ ដើម្បីគេច ខ្លួន តែ រថយន្ដ បើក លឿន ក៏បាន ក្រឡាប់តែម្តង ហើយជនសង្ស័យបានព្យាយាមលូនចេញពីរថយន្តដើម្បីរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនបាន ១នាក់ និងដក ហូតបានវត្ថុតាងកាំភ្លើងខ្លី១ដើម រីឯជនសង្ស័យ ២នាក់ទៀត បានរត់គេចខ្លួនចូលពួន ក្នុងព្រៃ កម្លាំងសមត្ថកិច្ចយើងកំពុងធ្វើការស្វែងរក ។ ពេល រថយន្ត ក្រឡាប់ នៅ វេលា ម៉ោង ០:៣០ នាទី ឈាន ចូល ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០។

ជនសង្ស័យឈ្មោះ WANG HONG TAO ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅ ភូមិ១ សង្កាត់លេខ ៣ ក្រុង-ខេត្តព្រះសីហនុ ។

ចាប់យកបាន វត្ថុ តាង កាំភ្លើងខ្លី១ដើម ម៉ាក ZORAKI ពណ៌ខ្មៅ លេខ 000232 បង់១មាន ៥គ្រាប់ និង រថយន្តម៉ាក TAKOMA ពណ៌ទឹកប៉ិចផ្លាកលេខភ្នំពេញ 2BD-7915។

ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី។ដោយ វ៉ើន កញ្ញា