រន្ធត់ណាស់! រថយន្តកុងតឺន័របុកម៉ូតូឌ្រីមសង់ កិនយុវជនម្នាក់ធ្លាយខួរស្លាប់ក្រោមកង់រថយន្ត និងស្ត្រីម្នាក់រងរបួសធ្ងន់

111
Download App CHN

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ក្រោមរថយន្តគួរឲ្យអាណោចអធម័ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងខណៈមកដល់ចំនុចផ្លូវបំបែកជាបួនត្រូវរថយន្តកុងតឺន័របុកកិនអូសជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាតត្រូវសុក្រទី១០ខែមករាឆ្នាំ២០២០ ស្ថុិតតាមបណ្ដោយផ្លូវហាន់ណូយកែងនិងផ្លូវម៉ុងរិទ្ធីចំនុចស្តុប២៤ម៉ោងក្នងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

តៃកុងរថយន្តបង្ករមានឈ្មោះលីម៉េងស្រ៊ីភេទប្រុសអាយុ២០ឆ្នាំមុខបើកឡានមានស្រុកកំនើតភូមិពានាឃុំអំម្ពិលស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង។

សពជនរងគ្រោះមានឈ្មោះនឿនស្រអែមភេទប្រុសអាយុ២០ជាង។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រក្បាលពណ័ខៀវពាក់ស្លាកលេខកំពង់ចាម3A 8242បើកដោយបុរសម្នាក់ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុខាងលើជាន់ហ្វាំងមិនជាប់ជ្រុលទៅបុកម៉ូតូឌ្រីមសង់០១៥ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1FB-7949 ជិះដោយយុវជនម្នាក់រួមដំណើរនិងស្ត្រីម្នាក់ក្នុងទិសដៅពីកើតទៅលិចលឿនដូចគ្នាពេញចំពីមុខពេញទំហឹងបណ្ដាលកិនចំក្បាលយុវជនរូបនោះបែកក្បាលធ្លាយខួរអូសជាច្រើនម៉ែត្រស្លាប់ក្រោមកង់រថយន្តចំនែកស្ត្រីម្នាក់បានខ្ទៀតចេញរងរបួសធ្ងន់ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។ហើយតៃកុងរថយន្តក្រោយពីបង្ករហេតុត្រូវសមត្ថកិច្ចប្រចាំការគោលដៅឃាត់ខ្លួនទុករងចាំប្រគល់ឲ្យសមត្ថកិច្ចក្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់វែងយកទៅរក្សាទុករក្សាទុកនៅការិយាល័យចរាចរផ្លូវស្នងការាជធានីភ្នំពេញរងចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។