បង្រ្កាបទីតាំងជួញដូរផ្លូវភេទ ជាជនជាតិវៀតណាមមួយកន្លែង ស្ថិតនៅចំណុចផ្ទះឈ្មោះ សុខ ស្រីលីន ឃាត់ខ្លួនបាន៦នាក់

237
Download App CHN

ប៉ៃលិន៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចចុះបង្រ្កាបទីតាំងជួញដូរផ្លូវភេទ ជាជនជាតិវៀតណាមមួយកន្លែង ស្ថិតនៅចំណុចផ្ទះឈ្មោះ សុខ ស្រីលីន ជាជនជាតិវៀតណាម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងបាន ធ្វើការឃាត់ខ្លូនជនសង្ស័យប្រុស/ស្រីចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន ៤នាក់ រួមនឹងវត្ថុតាងបំរើផ្លូវភេទមួយចំនួន(ស្រោមអនាម័យ) ។

ជនសង្ស័យ ដែលសមត្ថកិច្ចយើងឃាត់ខ្លូនទី១ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ,ទី២ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម,ទី៣ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ វៀតណាម,ទី៤ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម,ទី៥ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូពេទ្យ ជនជាតិថៃ និងទី៦ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរសន្តិសុខ ដែលបច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឃាត់ខ្លូនជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញ ក៏បានធ្វើការឆែកឆេរ ប្រទះឃើញស្រោមអនាម័យមួយចំនួន នៅក្នុងកាបូបដៃជនសង្ស័យ និងស្រោមអនាម័យ ដែលប្រើប្រាស់រួច នៅក្នុងធុងសំរាមសរុបចំនួន១០ស្រោម។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រៀបចំកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕