សូមប្រុងប្រយ័ត្ន! សមត្ថកិច្ចចុះបង្ក្រាបឃ្លាំងស្តុកទំនិញខូចគុណភាពជាច្រើនតោន នៅក្រុងសៀមរាប

121
Download App CHN

សៀមរាម៖ សមត្ថកិច្ចចម្រុះក្រុងសៀមរាប ធ្វើការចុះឆែកឆេរ និងបង្ក្រាបទីតាំងឃ្លាំងស្តុកទំនិញខុសច្បាប់ និងខូចគុណភាព ជិត៧០តោន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដែលស្ថិតនៅក្នុងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។

ក្រោយពេលចុះបង្រាប់ សមត្ថកិច្ចបានរកឃើញទំនិញខុសច្បាប់ និងខូចគុណភាពមានដូចជា៖

ប្រេងឆាមួយកានមានទំងន់២៥គីឡូក្រាម ចំនួន ១,១៤០កាន ស្មើនឹង ២៧,៣៦០គីឡូក្រាម , ប្រេងឆា មួយកានចំណុះ១០គីឡូក្រាម ចំនួន ១០០កេស ស្មើនឹង ១,០០០គីឡូក្រាម ,ប្រេងឆាដបធំ ចំនួន ៩៧កេស ស្មើនឹង ១,៦៩៧.៥ គីឡូក្រាម, ប្រេងឆា ដបតូចចំណុះ ៥លីត្រ ចំនួន ៣កេស ស្មើនឹង ៥៧គីឡូក្រាម ។

ប័រលឿង ចំណុះ១៦គីឡូក្រាម ចំនួន ៥០កេស ស្មើនឹង ៨០០គីឡូក្រាម ,ប័រស ចំណុះ២៥គីឡូក្រាម ចំនួន ១៧កេស ស្មើនឹង ៤២៥គីឡូក្រាម ,មេនំប៉័ង ចំនួន ២១កេស ស្មើនឹង ២១០គីឡូក្រាម។

ម៉្សៅមីសញ្ញាកូនសោទឹកក្រូច ចំនួន ១,១៥៣ការ៉ុង ស្មើនឹង ២៨,៨២៥គីឡូក្រាមុ, ម៉្សៅមីសញ្ញាត្រីវិស័យក្រហម ចំនួន ១៣០ការ៉ុង ស្មើនឹង ៣,២៥០គីឡូក្រាម។ត្រីខកំប៉ុងរូបស្រីបីនាក់ ចំនួន ២១,១១៩កេស ស្មើនឹង ២,៣៨០គីឡូក្រាម ។សរុប ចំនួន ៦៦,០០៤.៥ គីឡូក្រាម ស្មើនឹង ៦៦តោន និង ៤គីឡូ កន្លះ៕