ចប់ហើយ! ផ្ទះដែលសាងសង់រំលោភលើចំណីអូរប្រឡាយ ត្រូវអាជ្ញាធរក្រុងព្រះសីហនុ សម្រេចវាយកម្ទេចចោល…

235
Download App CHN

ព្រះសីហនុ៖ ផ្ទះពលរដ្ឋមួយចំនួនដែលអាជ្ញាធរបញ្ជាក់ថា សង់រំលោភលើអូរប្រឡាយ ជាហេតុនាំអោយស្ទះប្រព័ន្ធទឹក រាល់ពេលមានភ្លៀងធ្លាក់ម្តងៗទឹកជន់លិចផ្លូវ និងភូមិដ្ឋានពលរដ្ឋដទៃទៀត ដែលរស់នៅតំបន់ទំទាប់ ពិសេសក្បែអូរប្រឡាយ។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មានភ្លៀងធ្លាក់មួយមេ បណ្តាលអោយទឹកភ្លៀងជនលិចតំបន់ទំនាបនិងផ្ទះពលរដ្ឋមួយចំនួន តែមិនបណ្តាលឱ្យមានមនុស្សរងគ្រោះឡើយ។

បច្ចុប្បន្នឃើញថា អាជ្ញាធរខេត្តលោកកំពុងតែដោះស្រាយបញ្ហានេះ ក៏ដូចជាកំពុងកាយ និងស្ដារអូរប្រឡាយតាមប្លង់ប្រព័ន្ធផងដែរ ៕ដោយ វ៉ើន កញ្ញា