ជនបរទេស៣នាក់បានរងរបួស ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅស្រុកទឹកឈូ

413
Download App CHN

កំពត៖ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ មានរថយន្តក្រុងដឹកភ្ញៀវទេសចរបរទេសមួយគ្រឿង ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យស្ត្រីជាជនបរទេស៣នាក់ រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២០នេះ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រ១៤២.១៤៣ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ។

ប្រភពមន្ត្រីនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា រថយន្តបង្ក ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C7070 ដឹកភ្ញៀវ ទេសចរជាជនបរទេសប្រមាណ៣០នាក់ បើកបរមានទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ មិនដឹងមូលហេតុអ្វី រថយន្ដក៍រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់បះជើង បណ្ដាលឲ្យស្ត្រីជាជនបរទេស៣នាក់រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចបាត់ ។
ចំណែកជនបរទេសទាំង៣នាក់ដែលរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចហៅរថយន្ដសង្រ្គោះមកដឹកយកទៅមន្ទីរពេទ្យ៕