សប្បាយប្រែជាទុក្ខ! ខណៈជិះម៉ូតូពីរនាក់ប្ដីប្រពន្ធទៅការបងប្អូន ត្រូវរថយន្តបើកបរដោយជនជាតិបរទេសបុកពីចំហៀងពេញទំហឹង បណ្ដាលឱ្យរបួសធ្ងន់

4,535
Download App CHN

កោះកុង៖ ពីរនាក់ប្ដីប្រពន្ធរងរបួសធ្ងន់​ ខណៈជិះម៉ូតូទៅការបងប្អូននៅខេត្តកោះកុង ត្រូវរថយន្តបុកពីចំហៀងពេញទំហឹង បណ្ដាលឱ្យខ្ទាតជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោងជាង ១១:២០នាទី​ថ្ងៃត្រង់ ថ្ងៃទី១១ ខែ​មករា ឆ្នាំ​២០២០ ដែលស្ថិតនៅត្រុងចំណុចផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ​ ៩៧-៩៨ ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។

ជនរងគ្រោះជាប្ដីមានឈ្មោះ អេល អ៊ូស្មាន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម​ មានទីលំនៅភូមិអូជ្រៅ ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រីឯប្រពន្ធឈ្មោះ សុះ សហ្វីយ៉ាស់ ភេទស្រី អាយុ២៧ឆ្នាំ​ ជនជាតិ​ខ្មែរ​ឥស្លាម​ ត្រូវជាប្រពន្ធ រងរបួសធ្ងន់ដូច​គ្នា​។

ចំណែកឯជនបង្កមានឈ្មោះ YANNK LAUS Fraus Francesco Ffrouart ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិបារាំង។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តតូយ៉ូតាធុនត្រា ពាក់ស្លាកលេខ ភ្នំពេញ 2AW-8124 ពណ៌ខ្មៅ បើកបរដោយជនជាតិបារាំង បានបើកបរដល់ចន្លោះគីឡូម៉ែត្រលេខ​ ៩៧-៩៨ ក៏បុកជាមួយម៉ូតូហុងដាឌ្រីម C125 ពណ៌​ខ្មៅ​ ពាក់ស្លាកលេខព្រះសីហនុ 1H-1717​ ចំ​ពី​ចំហៀង បណ្ដាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាបៗ។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះអន្តរាគមន៍ និងជួយសង្គ្រោះជនរគ្រោះ ទៅកាន់មន្ទីពេទ្យខេត្តកោះកុង​ ចំណែក​ឯ​វត្ថុ​តាង​ យក​មករក្សាទុក​ នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កោះ​កុង​ ដើម្បី​រង់​ចាំ​ដោះស្រាយពេលក្រោយ៕