អធិការដ្ឋាន​នគរបាល​ក្រុងដូនកែវ​ បានធ្វើការបង្ក្រាបមុខសញ្ញាលួចម៉ូតូមួយករណី នៅ​​ក្នុង​​វិទ្យាស្ថាន​ពហុបច្ចេកទេស​តេជោសែន​

71
Download App CHN

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃ​សៅរ៍​ ០២រោច​ ខែ​បុស្ស​ ឆ្នាំ​កុរ​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​១១​ ខែ​មករា​ ឆ្នាំ​២០២០  វេលាម៉ោង​០៨និង​១០នាទី​ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងដូនកែវ​ បានធ្វើការបង្ក្រាបមុខសញ្ញាលួចម៉ូតូមួយករណី នៅ​​ក្នុង​​វិទ្យាស្ថាន​ពហុបច្ចេកទេស​តេជោសែន​ ​ស្ថិតនៅ​ក្នុង​ភូមិ​បី​ សង្កាត់​រកាក្នុង​ ក្រុងដូនកែវ​ ខេត្តតាកែវ​ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ ឡុង​ សុវណ្ណ​ ហៅ​វ៉ាន់​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ មុខរបរ​ជា​ជាង​ជួសជុល​ម៉ូតូ​ ស្នាក់នៅ​ភូមិ​ផ្សារតាកោ​ សង្កាត់​រកាក្នុង​ ក្រុងដូនកែវ​ ខេត្តតាកែវ  ខណៈពេលកំពុងធ្វើសកម្មភាពកាច់សោកម៉ូតូមួយគ្រឿងម៉ាក​ហុងដា c១២៥ សេរីឆ្នាំ​២០១៧​ ពាក់​ស្លាកលេខ​ តាកែវ​ 1Q-5814​ ដែលមាន​ម្ចាស់​ឈ្មោះ​ រឿន​ វឌ្ឍនៈ​ ភេទប្រុស​ អាយុ​២១ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​រថយន្ត​ មាន​ទីលំនៅ​ស្ថិត​នៅ​​ភូមិ​ដំណាក់​ ឃុំ​ពេជសារ​ ស្រុក​កោះអណ្ដែត​ ខេត្តតាកែវ​ តែមិិនបានសម្រេច ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀតជាមេក្លោង និងជាអ្នកទទួលផលចោរកម្មមានឈ្មោះ​ ហួយ​ ភក្ដី​​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរ​រត់​កង់បី​ ស្នាក់នៅ​ភូមិ​ថ្នល់បែក​ សង្កាត់​រកាក្រៅ​ ក្រុងដូនកែវ​ ខេត្តតាកែវ ព្រមទាំងបានដកហូតម៉ូតូមួយគ្រឿងម៉ាកscoopy ពណ៌ស ដែលជនសង្ស័យជិះធ្វើសកម្មភាព ។

បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាង កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕