ម្ដាយតារាចម្រៀង ពេជ្រ សូលីកា ជាប់សង្សយ័ជាឃាតករ​ ប្លន់សម្លាប់ស្រ្ដីចងការប្រាក់ម្នាក់ នៅខណ្ឌមានជ័យ

242
Download App CHN

ភ្នំពេញ ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះមានរឿងរ៉ាវឃាតកម្មយ៉ាងសាហាវឃោរឃៅផ្អើលទីក្រុងភ្នំពេញ ករណីស្ត្រីភេទទីបីម្នាក់ ត្រូវបានសង្សារជាស្រីដូចគ្នា វាយសម្លាប់ប្លន់យកចិញ្ចៀនពេជ្រ ២វង់តម្លៃជាង២ម៉ឺនដុល្លារ ហេតុការណ៍នេះកើតឡើងត្រង់ចំណុច VILLATOWN ផ្លូវលេខV16A ផ្ទះលេខL45A ក្នុងភូមិទួលរកាក្រុម១០ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ដ្រីរងគ្រោះមានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរចងការប្រាក់ ចំណែកជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវបានមហានស្គាល់ៗថា ជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាលួចលាក់ជាយូរណាស់មកហើយ បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌមានជ័យ បាននាំយកជនដៃដល់មកកាន់កន្លែងកើតហេតុ ដើម្បីធ្វើត្រាប់ពីសកម្មភាពដែលជនល្មើសបានស្លាប់ជនរងគ្រោះ៕