នាវាទេសចរណ៍ដឹកមនុស្សចំនួន២៧៧៤នាក់ មកទស្សនាខេត្តព្រះសីហនុ

96
Download App CHN

ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសមួយគ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង៦កន្លះព្រឹកថ្ងៃ១៤​ ខែមករា ឆ្នាំ២០២០ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន២៧៧៤នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។ មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុ អោយដឹងថានាវាqនេះមានកងនាវិកសរុប១០៧០នាក់ មានដំណើរចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា និងបន្តទៅកាន់ប្រទេសថៃទៀត នៅវេលាម៉ោង១៦ ល្ងាចថ្ងៃដដែល៕ដោយ វ៉ើន កញ្ញា