សម្តេច​តេ​ជោ ហ៊ុន សែន ដាក់បទបញ្ជា​ឲ្យ​ស្រាវជ្រាវ​ករណី​មានការ​លើកឡើងថា មាន​មនុស្ស​ស្លាប់ក្នុង​ពន្ធនាគារ ដោយសារ​ការធ្វើ​ទារុណកម្ម​

68
Download App CHN

ភ្នំពេញ​៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពីបទ​បញ្ជា​របស់​សម្តេច ឲ្យ​ប្រធាន​សិទ្ធិមនុស្ស និង​មេ​ប៉េអឹម ស្រាវជ្រាវ​ករណី​មានការ​លើកឡើងថា មាន​មនុស្ស​ស្លាប់ ក្នុង​ពន្ធនាគារ ដោយសារ​ការធ្វើ​ទារុណកម្ម នៅ​ខេត្តបន្ទាយមានជ័យ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការធ្វើ​ទារុណកម្ម នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់ គឺ​យើង​មិនអាច​ទទួលយក​បានទេ​។ យើង​ត្រូវ​ស្វែងរក​ជនដៃដល់ យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​សូម​រម្លឹកថា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​នូវ​ពាក្យស្លោក ដែលជា​យ័ន្ត​ការពារ​អ្នកសារព័ត៌មាន​ថា «​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​»​។​

​នៅ​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន សរុប​ជិត ៦​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន​។​

​នេះ​គឺជា​លើក​ទី​៤ ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស ក្នុង​ពិធី​ជួបជុំ ពិសា​អាហារ​សាមគ្គី ជាមួយ​អ្នកព័ត៌មាន ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​៕​