រថយន្តហាយឡែនឌ័របើកបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅស្រុកទឹកឈូ

137
Download App CHN

កំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយហាយឡែនឌ័រ បុកម៉ូតូបើកបរក្នុងទិសដៅស្របគ្នាពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់។

ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១៨និង១៥នាទីប្រលប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ០៣A ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤,១៤៥ដែលស្ថិតក្នុងភូមិបឹងតារោង. ឃុំព្រៃឃ្មុំស្រុកទឹកឈូ ខេត្តកំពត

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោគ នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានអោយដឹងថា រថយន្តបង្ក ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២Y00 ៣៦ អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។

ចំណែកម៉ូតូរងគ្រោះ គឺម៉ាកC១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខកំពត១G.០២៤២បើកបរដោយឈ្មោះ គង ឆក ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអន្លង់គគី ឃុំកណ្តោល ស្រុកទឹកឈូខេត្តកំពត បានស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបន្តថា ក្រោយពីសមត្ថកិច្ចចុះធ្វើកំណត់ហេតុ សពជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកវត្ថុតាងរថយន្តបង្ក និងម៉ូតូ ត្រូវបានកម្លាំងជំនាញចរាចរណ៍ យកមករក្សាទុកនៅអធិការដ្ឋានស្រុកទឹកឈូ រង់ចាំម្ចាសរថយន្តបង្កខាងលើ ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕