ផ្ទុះហ្គាសបណ្តាលឱ្យឆេះផ្ទះអស់២ខ្នង នៅក្នុងស្រុកបសេដ្ឋ

61
Download App CHN

កំពង់ស្ពឺ៖ ផ្ទះចំនួន២ខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ សង្ស័យផ្ទុះហ្គាសបង្កអោយមានការភ្ញាក់ផ្អើលទាំងយប់ បើទោះបីប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ក៏មិនអាចជួយបានដែរឆេះម៉ដ្ឋតែម្តងរងការខូចខាតម៉ូតូនិងសម្ភារ:ជាច្រើនទៀត។

ហេតុការអគ្គីភ័យលេបត្របាក់ផ្ទះចំនួន២ខ្នងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុង ភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមការអោយដឹងពីលោកវរសេនីយ៍ត្រី អ៊ុ ចំរើន អធិការនគរបាលស្រុកបសេដ្ឋបាននិយាយអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ប៊ី សុខហេងភេទប្រុស អាយុ២៦ឆ្នាំនិងផ្ទះមួយទៀតម្ចាស់មានឈ្មោះខៀវ ផល្លី ភេទស្រីអាយុ៦០ឆ្នាំ រស់នៅក្នុងភូមិខាងលើ មូលហេតុផ្ទុះធុងហ្គាស។

លោកបន្តថា ករណីខាងលើបណ្តាអោយ ខូចខាត ផ្ទះចំនួន០២ខ្នង ទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ នៅជាប់គ្នា ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តា សសរបេតុង ដូចគ្នា និងខូចខាតសម្ភារៈរួមមាន ម៉ូតូចំនួន០៤គ្រឿងម៉ាស៊ីនដេរចំនួន២គ្រឿង ស្រូវអង្ករជាច្រើន លុយដុល្លាចំនួន១៧០០ដុល្លារ លុយរៀល១.០០០.០០០រៀល សំបុត្រកំណើត សៀវភៅគ្រួសារ ធុងប៉ាស់ និងសម្ភារមួយចំនួនច្រើន ទៀត។

លោកបានបញ្ជាក់ថា ករណីខាងលើសមត្ថកិច្ចមិនអាចជួយពន្លត់ទាន់ពេលវេលា ដោយសារការរាយការមានការយឺតយ៉ាវ នៅដាច់ស្រយ៉ាល ផ្លូវចង្អៀតឡានទឹកពិបាក់ចូលបាញ់ពន្លត់ណាស់៕