រថយន្ត​សង្គ្រោះ​បន្ទាន់កំពុងដឹងអ្នកជំងឺ ចេញពីខេត្តក្រចេះ​សំដៅ​ទៅ​ភ្នំពេញ​ បានឆាបឆេះស្ទើរទាំងស្រុង…

193
Download App CHN

​ព្រៃវែង​៖​ ​កាលពីវេលា​ម៉ោង​៧ៈ០​នាទី​ ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០នេះ​ មានរថយន្ត​សង្គ្រោះ​បន្ទាន់កំពុងដឹងអ្នកជំងឺ ចេញពីខេត្តក្រចេះ ​សំដៅ​ទៅ​ភ្នំពេញ​ បានឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅស្ទើរតែទាំងស្រុង តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួស។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលា​ម៉ោង​៧ៈ០​នាទី​ ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០នេះ ដែលស្ថិតនៅ​ ភូមិ​ត្មោ​ត​ ឃុំ​រកា​ ស្រុក​ពារាំង។

​សមត្ថកិច្ច​បានឱ្យដឹងថា​ រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ដឹក​អ្នកជំងឺ​ទៅ​ភ្នំពេញ​ ពេល​មក​ដល់​ចំណុច​ស្ពាន​ខាងកើត​ ភូមិ​ត្មោ​ត​ ឃុំ​រកា​ ស្រុក​ពារាំង​ រថយន្ត​នោះ​ក៏​បាន​ឆ្លង​ចរន្តអគ្គិសនី​ម៉ាស៊ីន​ ហើយ​បាន​ឆេះ​ដោយ​ខ្លួនឯង​ រីឯ​មនុស្ស​នៅ​ក្នុង​រថយន្ត​ចំនួន​៥​នាក់​ មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ៕