សមត្ថកិច្ចស្រាយបំភ្លឺជំវិញការចោទប្រកាន់ ថាសមត្ថកិច្ចលួចដាក់គ្រឿងញៀនក្នុងហោប៉ៅបុរសម្នាក់

66
Download App CHN

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០​នេះ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​បំភ្លឺ​ឱ្យ​សាធារណៈជន​ជ្រាប​ថា ​រូបភាព​វី​ដេ​អូរ​ដែល​សមត្ថកិច្ច​ត្រួតពិនិត្យ​យុវជន​នោះ​ គឺជា​ដែកកេស​ ពណ៌​ស​ តូច​មួយ​ដែល​account​ និង​page​ ហ្វេ​ស​ប៊ុ​ក​ដកស្រង់​យក​មក​ផ្សព្វផ្សាយ​ខុស​ពី​ការ​ពិត​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ថា​យក​គ្រឿងញៀន​ដាក់​ហោ​ប៉ាវ​យុវ​ជ​រូប​នោះ​ទៅ​វិញ​ ។​

ជុំវិញ​បញ្ហា​នេះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ បំភ្លឺ​ឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៨​ នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​បាន​ចេញ​ប្រតិបត្តិការ​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ជ្រោយចង្វារ​ ដើម្បី​រក្សា​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ ។

​ នៅ​ពេល​នោះ​មាន​យុវជន​២​នាក់​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ជិត​មក​ដល់​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ ហើយ​ក៏​បាន​ជិះ​ម៉ូតូ​គេច​ពី​គោលដៅ​ត្រួតពិនិត្យ​ ដោយ​មានការ​សង្ស័យ​ កម្លាំង​អន្តរាគមន៍​ក៏​បាន​ដេញ​ឃាត់​បាន​ និង​ត្រួតពិនិត្យ​ក៏​រក​ឃើញ​ដេក​កេស​ពណ៌​ស​ នៅ​ជាប់​ខ្លួន​ជនសង្ស័យ​ ហើយ​បាន​ធ្វើ​តេ​ស្ថ​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន​ ជា​លទ្ធផល​ជនសង្ស័យ​មាន​ផ្ទុក​សារធាតុ​ញៀន​ ។​

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បាន​ចោទប្រកាន់​សមត្ថកិច្ច​ដែល​កំពុង​បំពេញភារកិច្ច​ រក្សា​សន្តិសុខ​ សុវត្ថិភាព​ ខុស​ពី​ការ​ពិត​បែប​នោះ​ដែល​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​មិន​បាន​យល់​ដឹង​ក៏​នាំ​គ្នា​ស៊ែរ​ចែកចាយ​ព័ត៌មាន​នោះ​ ។​

ទង្វើបែបនេះដែល​ជា​ហេតុ​បង្ក​ឱ្យ​ប៉ះពាល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​សមត្ថកិច្ច​ រឺ​ក៏​មាន​ចេតនា​ផ្សព្វផ្សាយ​ព័ត៌មាន​ មាន​លក្ខណៈ​ញុះញង់​ឱ្យ​មានការ​ស្អប់ខ្ពើម​មក​លើ​កងកម្លាំង​នគរបាល​ គ្រា​ដែល​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​បំពេញភារកិច្ច​យ៉ាង​ខ្ជាប់ខ្ជួន​គោរព​វិន័យ​នគរបាល​ជាតិ​ គោរព​ច្បាប់​ និង​ខិតខំ​ប្រឹងប្រែង​កិច្ច​ការងារ​ការពារ​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ នាំ​មក​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ៕