ជិះម៉ូតូវ៉ាជែងរថយន្តមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពេញទំហឹង បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសម្នាក់ 

121
Download App CHN

កណ្ដាល​៖​  មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បុរស២នាក់ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ដ​មួយ​គ្រឿងពេញទំហឹង​ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២០នេះ ដែលស្ថិតនៅលើ​កំណាត់​ផ្លូវ​លេខ​៧០A​ ស្ថិត​នៅ​ក្នុង​ ភូមិ​រការ​កោង​ ឃុំរ​ការ​កោង​១​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។​

ជន​រង​គ្រោះ​ស្លាប់​ឈ្មោះ​ អាត​ សុ​ភ័​ត្រា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ ភូមិ​ព្រែក​ជ្រៅ​ ឃុំរ​ការ​កោង​២​ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​ (​ជា​អ្នក​រួម​ដំណើរ​)​ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​រង​របួសស្រាល​ឈ្មោះ​ ស៊ឹ​ម​ ដា​រ៉ូ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជា​កសិករ​ មាន​ទីលំនៅ​ ភូមិ​ពោធិ​រលំ​ ឃុំរ​ការ​កោង​២​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​។

សមត្ថកិច្ចបានឱ្យដឹងថា ជន​រង​គ្រោះ​ទាំង​២​នាក់​បើកបរ​ម៉ូតូម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​125​ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1G-5968 លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បន្ថែម​ល្បឿន​វ៉ា​ជែង​ម៉ូតូ​មួយ​គ្រឿង​ ម៉ាកហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​កំពង់ចាម​ 3A-​ 4270​ តែ​វា​មិន​ផុត​ ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ដ​ទំហឹង​បណ្ដា​ឲ្យ​ជន​រង​គ្រោះជា​រួម​ដំណើរ​ពីក្រោយ​រង​របួសធ្ងន់​ រីឯ​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល​ ។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​បញ្ជូន​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេ​ទ​ តែ​ជា​អកុសល​ ជន​រង​គ្រោះ​រង​របួសធ្ងន់​ឈ្មោះ​ អាត​ សុ​ភ័​ត្រា​ បាន​ដាច់ខ្យល់​ស្លាប់​ខណៈ​ដល់​មន្ទីរពេទ្យ​ ។​

ក្រោយពេលកើតហេតុ ​នគរបាល​ជំនាញ​ចរាចរណ៍​ ចុះ​ធ្វើការ​វាស់វែង​ និង​កសាង​ឯកសារ​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕