មនុស្សស្លាប់កើនដល់៧៧នាក់ និងរបួស៩៤នាក់ ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកកនៅប៉ាគីស្ថាន

97
Download App CHN

បរទេស ៖ ទូរទស្សន៍CNNចេញផ្សាយនៅថ្ងៃពុធទី១៥ ខែមករានេះ បានសរសេរថា យ៉ាងហោចណាស់ មានមនុស្សកើនដល់ ៧៧ នាក់ហើយ ដែលបានបាត់បង់ជីវិនិង ៩៤ នាក់ផ្សេងទៀត បានទទួលរងរបួស នៅភាគឥសាននៃប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានហេតុការណ៍ បាក់ផ្ទាំងទឹកកក និងថែមទាំងបានបណ្តាល ឲ្យផ្ទះជាច្រើនខ្នងកប់ផងដែរ។

យោងតាមអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ការបាត់ផ្ទាំងទឹកកកលើកនេះ គឺបណ្តាលមកពីការធ្លាក់ព្រិលខ្លាំង នៅជ្រលងភ្នំ Neelum នៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។ លោក Ahmad Raza Qadri រដ្ឋមន្រ្តីក្រសួង គ្រប់គ្រង និងស្តារគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃអង្គារថា ផ្ទះរាប់សិបខ្នងត្រូវបានបំផ្លាញ និងកប់ដោយព្រិលដែលភាគច្រើន នៃអ្នកដែលបានស្លាប់ និងរងរបួសនៅក្នុងផ្ទះរបស់ពួកគេ នៅពេលដែលព្យុះ កំពុងវាយប្រហារ។

គួរឲ្យដឹងដែរថាអាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ដោយសារតែមានការភ័យខ្លាចថា មនុស្សជាច្រើនទៀត នៅតែអាចជាប់នៅពីក្រោមផ្ទាំង ទឹកកកនោះនៅឡើយ៕