ក្រសួងកសិកម្មដាក់ចេញវិធានការការពារ និងទប់ស្កាត់ ភ្លើងឆេះព្រៃស្របពេលរដូវប្រាំងមានសភាពក្តៅហួតហែង ស្ងួតខ្លាំង

58
Download App CHN

ភ្នំពេញ៖ បន្ទាប់ពីសង្កេតឃើញថាជារៀងរាល់ឆ្នាំ ក្នុងរដូវប្រាំងដែលមានសភាពក្តៅហួតហែង ស្ងួតខ្លាំង តែងតែបង្កឲ្យមានភ្លើងឆេះព្រៃ ដែល ធ្វើឲ្យបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងរាលដាលឆេះដល់ស្រូវ និងភូមិរបស់កសិករទៀត ផង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែមករាបានចេញសេចក្តីណែនាំស្តីពីការវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ។

សេចក្ដីណែនាំរបស់ក្រសូងបានបញ្ជាក់ទៀតថា ភ្លើងឆេះព្រៃនេះ បានបង្កវិនាសកម្ម និងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចជាតិ ធនធានធម្មជាតិ និងបរិស្ថានផងដែរ។

ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនេះ ក្រសួងកសិកម្ម បានណែនាំដល់អង្គភាពជំនាញ មន្ទីរកសិ កម្ម រដ្ឋបាលមូលដ្ឋាន រួមទាំងសហមគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហមគន៍កសិកម្មផងដែរ អនុវត្តនូវ វិ ធានការចំនួន ៧ចំណុចរួមមានដូចខាងក្រោម៖