សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ សង្ស័យពាក់ព័ន្ធនឹងអំពើលួច

215
Download App CHN

ភ្នំពេញ៖​ កាលពីវេលាម៉ោង០២ៈ០០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការសង្ស័យធ្វើសកម្មភាសពលួច ដែឌលស្ថិតនៅនៅចំណុចក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឡឹក ចាន់សារ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្ភារដកហូតមាន​ ដែកកេះច្នៃមួយ សោរលេខ៨ចំនួនមួយ កូនសោរម៉ូតូចំនួន២។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌបានធ្វើការល្បាតក្នុងភូមិសាស្រ្តខាងលើ ប្រទះឃើញជនសង្ស័យក៏សុំធ្វើការត្រួតពិនិត្យបានរកឃើញឧបករណ៍សម្រាប់កាច់សោរករម៉ូតូនៅក្នុងហោប៉ាវអាវជនសង្ស័យ ទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនតែម្ដង៕