នាយករងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) ស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

816
Download App CHN

បន្ទាយមានជ័យ៖ បុរសម្នាក់ដែលគេស្គាល់ថាជានាយករងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យ បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តម៉ាកតូយូតា បុកពីក្រោយរថយន្តធុនធំមួយគ្រឿង ហើយជនរងគ្រោះបានខ្ទាតចេញពីរថយន្ត និងស្លាប់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅម្តុំស្ពានទី៤ ក្រៅទីប្រជុំជន ស្ថិតក្នុងភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ។

អ្នកស្រី ពែក សុភួង នាយិកាវិទ្យាល័យសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ អូរអំបិលក្រុងសិរីសោភ័ណ ឲ្យដឹងថា ជនរងគ្រោះនោះគឺស្វាមីរបស់អ្នកស្រី ឈ្មោះ សំ សុខា អាយុ៥០ឆ្នាំ ជាសាស្ត្រាចារ្យ បង្រៀននៅវិទ្យាល័យជប់វារីស្រុកព្រះនេត្រព្រះ និងធ្វើការក្រៅម៉ោងរដ្ឋ ជានាយករងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុ ជនរងគ្រោះចូលរួមកម្មវិធីមិត្តភក្តិ លុះពេលយប់ក៏ត្រឡប់មកគេហដ្ឋានវិញ ដោយបើកបររថយន្ត ម៉ាកតូយូតា កាម៉ារីបាឡែន ពាក់ផ្លាកលេខ ភ្នំពេញ 2X 3613 បើកបរក្នុងទិសដៅពីទិសខាងកើតទៅខាងលិច ក៍បុកគូទរថយន្តធុនធំមួយគ្រឿង មិនស្គាល់ម៉ាក ដែលបើកបរក្នុងទិសដៅស្របទិសគ្នា ពេញទំហឹង បណ្តាលឲ្យនរងគ្រោះខ្ទាតចេញពីរថយន្ត និងស្លាប់ភ្លាមៗ ។ ឯអ្នកបើករថយន្តធុនធំមិនស្គាល់ម៉ាក បើករត់គេចបាត់ស្រមោល។ឮសមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុនៃគ្រោះថ្នាក់នោះមកពីអ្នកបើកបររថយន្តតូចបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយសង្ស័យស្ថិតក្រោមឥទ្ធពលស្រវឹង។ តែយ៉ាងណា សមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវស៊ើបអង្កេតបន្ត៕