សមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

65
Download App CHN

កណ្ដាល​៖​ កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី​ ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០​នេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ និងដកហួត​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់ ដែលស្ថិត​ចំណុច​ភូមិ​ទួល​សាលា​ ឃុំ​ស្អាង​ភ្នំ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

ជនសង្ស័យ​ទី​មាន​ឈ្មោះ​ មៀ​ច​ សំអាង​ ហៅ​អាំង​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ ភូមិ​ទួល​សាលា​ ឃុំ​ស្អាង​ភ្នំ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ និង​ទី​២/​ឈ្មោះ​ ខា​ សូល​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បើកបរ​រថយន្ត​ មាន​ទីលំនៅ​ ភូមិ​ក្នុង​ព្រែក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​

​​វត្ថុ​តាង​ចាប់​យក​រួម​មាន​​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ម៉ា​ទឹកកក​ចំនួន​០៨​កញ្ចប់​ ក្នុង​នោះ​តូច​០៧​កញ្ចប់​ធំ​០១​កញ្ចប់​ ,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង​ ,​ទូរស័ព្ទ​១​គ្រឿង​ និង​ឧបករណ៍​វេច​ខ្ចប់​និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។​

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីនិវិធីច្បាប់៕