តូចចិត្តថៅកែមិនបើកប្រាក់ខែឱ្យ និងមានសភាពយ៉ុងចិត្តលង់ទឹកស្លាប់ បន្សល់កូនកំព្រា៤នាក់

315
Download App CHN

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ក្រោយពីថៅកែមិនបេីកប្រាក់ខែឱ្យ និងជួបវិបត្តិក្នុងគ្រួសារផងនោះ មានសភាពយ៉ុងចិត្តលង់ទឹកស្លាប់បន្សល់កូនកំព្រា៤នាក់។

ហេតុការណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦និង៣០នាទីព្រឹក ​ថ្ងៃទី​១៦ ខែមករា​ ឆ្នាំ​២០២០ ស្ថិតក្នុងទន្លេសាបក្រុម៥ ភូមិបឹងឈូក​ សង្កាត់គីឡូម៉ែត្រ​ លេខ៦ខណ្ឌឬស្សីកែវ​រាជធានី​ភ្នំពេញ​។

បុរសរងគ្រោះខាងលេីមានឈ្មោះ អឿ​ រ៉ាវី អាយុ៤៨ឆ្នាំ​ មុខរបរសន្តិសុខ នៅក្នុងក្រុមហ៊ុនមួយកន្លែងស្នាក់នៅភូមិកេីតហេតុ។

តាមប្រភពព័ត៌មានឲ្យដឹងថាបុរសខាងលេី បានបាត់ខ្លួនតាំងពីម៉ោងប្រមាណ៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ​ឆ្នាំ​២០២០ ដោយក្រុមគ្រសារបានដេីររកមិនឃេីញសោះឡេីងក្រោយមកក៏ប្រទះឃេីញស្បែកជេីងរបស់ជនរងគ្រោះនៅច្រាំងទន្លេ និងឃេីញមួករបស់ជនរងគ្រោះអណ្តែតទឹកព្រមទាំងបានសាកសួរអ្នកជិះទូក ហេីយគេប្រាប់ថាឃេីញបុរសខាងលេីបានដេីរចុះទឹកនៅវេលាម៉ោងកេីតហេតុតែត្រូវគេដេញអោយឡេីងគោកវិញហេីយមិនថាគាត់ដេីរទៅណាទៀត។

ក្រោយពីបានលឺដំណឹងបែបនេះ ក្រុមគ្រួសារសង្ស័យថាគាត់អាចនឹងលង់ទឹក ហេីយដោយគ្មានលុយជួលគេអោយមុជរាវរកផងនោះ ទេីបក្រុមគ្រួសារអង្គុយចាំមេីលសពឪពុក និងស្វាមីរបស់ខ្លួនអណ្តែតឡេីងវិញតាំពីថ្ងៃកេីតហេតុរហូតដល់ថ្ងៃប្រទះឃេីញ គឺនៅវេលាម៉ោង៦និង៣០នាទីព្រឹក​ថ្ងៃទី​១៦ ខែមករា ​ឆ្នាំ​ដដែលនេះ។

តាមប្រភពពីអ្នកភូមិឲ្យដឹងថា បុរសខាងលេីមានសភាពយ៉ុងចិត្តប្រហែលបួនខែមកហេីយ ដោយជីវភាពក្រីក្រពេកហេីយក្នុងគ្រួសារ ចេះតែរកាំរកូសមិនចេះចប់ ហេីយម្យ៉ាងនៅពេលដែលគាត់ទៅធ្វេីការជាសន្តិសុខរយៈពេលជាងមួយខែហេីយថៅកែមិនបេីកលុយអោយទៀតធ្វេីអោយគាត់ជួបវិបត្តកាន់តែធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាគេមិនដឹងថា គាត់លោតសម្លាប់ខ្លួនដោយខ្លួនឯង ឬក៏ដេីរភ្លេចស្មារតីចូលទឹកលង់ស្លាប់នោះទេ។

សពក្រោយសមត្ថកិច្ចពិនិត្យរួចប្រគល់ឲ្យក្រុមគ្រួសារ ធ្វេីបុណ្យតាមប្រពៃណីនៅវត្តទួលសន្តិវន្ត៕