បែកធ្លាយជើងខ្លាំងមួយក្រុមទៀតហេីយ! ក្រុមក្មេងស្រីទំនើងដែលវាយទាត់ធាក់យុវតីម្នាក់ ពេលនេះឃាត់ខ្លួន បានទាំងអស់ហើយ (មានវីដេអូ)

227
Download App CHN

ភ្នំពេញ​ ៖​ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានចែកចាយខ្លីបវីដេអូមួយ ដែលសិស្សសាលាមួយក្រុម ព្រួតគ្នាទា ត់ធាក់ និងជេរប្រទេចសិស្សស្រីម្នាក់ប្រៀបដូចជាសត្វធាតុ។

នៅក្នុងវីដេអូខ្លីបដែលមានរយៈពេល ៣៩វិនាទីនេះ សកម្មភាពបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ស្នើដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ក្រុមជនបង្កយកទៅផ្តន្ទាទោសតាមច្បាប់ ដោយសារពួកគេធ្វើ បា ប ក្មេងស្រីម្នាក់ ដែលគ្មានកម្លាំងតស៊ូទាល់តែសោះ។

ដោយឡែកមុននេះបន្តិចដឹងការពិតហើយ សកម្មភាពបែបននេះ កើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន ហើយបានកើតឡើងតាំងពីថ្ងៃទី២៥ ខែធ្នូ មកម្ល៉េះ ដោយក្រុម ព្រួតគ្នាវា​យយុវតីខាងលើ គំរាមមិនឲ្យប្រាប់អ្នកណា តែទើបតែបែកធ្លាយនៅថ្ងៃនេះ ហើយពេលនេះម្តាយកុមារារីរងគ្រោះកំពុងដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីរកយុត្តិធម៌ និងក្រុមក្មេងស្រីដៃដល់ទាំងអស់ ពេលនេះឃាត់ខ្លួនបានហើយ កំពុងធ្វើការសាកសួរ៕

https://youtu.be/bWGYnVqvpfc