នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦០នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅទូទាំងប្រទេស…

78
Download App CHN

ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចំនួន២៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦០នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៤ករណី ឃាត់ខ្លួន៤៦នាក់ (ស្រី៦នាក់) និងប្រើប្រាស់១០ករណី ឃាត់ខ្លួន១៤នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានចំនួនសរុប៣៦៩ករណី ដោយឃាត់មនុស្សចំនួន៨១២នាក់ (ស្រី៤២នាក់)៕