រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ អភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែប និងមណ្ឌលគិរី

71
Download App CHN

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតគណៈកម្មអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែប និងខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន CHN News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។

គណៈកម្មការអន្តរក្រសួងនេះ មានឯកឧត្ដម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន អមដោយអនុប្រធានចំនួន៥រូប និងសមាជិក ចំនួន១៧រូប ដែលមានសមាសភាពមកពីបណ្តាក្រសួងផ្សេងៗ។

គណៈកម្មអន្តរក្រសួង មានតួនាទី និងភារកិច្ចរួមមាន៖

* រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកែប និងខេត្តមណ្ឌលគិរី ដើម្បីធានាបាននូវការអភិវឌ្ឍទេចរណ៍ ប្រកបដោយចីរភាព។

* សិក្សារៀបចំបង្កើតឱ្យមានផលិតផលទេចរណ៍ថ្មីៗ ក្នុងខេត្តកែប និងមណ្ឌលគិរី សំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែម និងពន្យារការស្នាក់នៅ របស់ភ្ញៀវទេសចរ។

* ពិនិត្យ សិក្សារៀបចំឱ្យមានជាព្រឹត្តិការណ៍ទេសចរណ៍ សិល្បៈកម្សាន្តធំៗ នៅពេលយប់ ទាំងបុរាណ និងទំនើបទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដែលអាចសហការរៀបចំជាមួយវិស័យឯកជន នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តទាំងពីរ។

* ពិនិត្យ សិក្សារៀបចំរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានសក្តានុពលផ្សេងទៀតក្នុងខេត្តទាំងពីរ។

* ធ្វើរបាយការណ៍អំពីលទ្ធផល ឬរបាយការណ៍អំពីវឌ្ឍនភាពរបស់ខ្លួន ជូនរាជរដ្ឋាភិបាល ឬសុំការណែនាំយ៉ាងយូរ៣ខែម្តង។

* បំពេញភារកិច្ចផ្សេងទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៖