សមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ០៦នាក់

62
Download App CHN

ព្រះសីហនុ៖ នៅវេលាម៉ោង០៧:៣០នាទី យប់ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន០៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី០៦ ភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ រួមមាន៖
១-ឈ្មោះ សឿង សារ៉ាវ័ន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិ០៤ សង្កាត់០៤ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅភូមិ០៣ សង្កាត់០៤ ខេត្តព្រះសីហនុ។
២-ឈ្មោះ ខឹម សុភ័ណ្ឌ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូ ស្រុកកំណើតភូមិព្រៃទួល ឃុំវ័លសរ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅភូមិ០៤ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ។
៣-ឈ្មោះ ជា សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្រុកកំណើតភូមិ០៣ សង្កាត់០១ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅភូមិ០៣ សង្កាត់០១ ក្រុង+ខេត្តព្រះសីហនុ។
៤-ឈ្មោះ ហែម សុភត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ស្រុកកំណើតភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិ០៤ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ។
៥-ឈ្មោះ ធាន ហ៊ួត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ ស្រុកកំណើតភូមិបាត់ក្បាលដំរី ឃុំមាក់ប្រាំង ស្រុកទឹកឈូក ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិ០១ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ។
៦-ឈ្មោះ សន សារឹទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូ ស្រុកកំណើតភូមិដីខ្មុុល ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិ០៤ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតរួមមាន៖
១.ម្សៅសថ្លា ចំនួន១៥កញ្ចប់ ទម្ងន់ស្មើនឹង៦,៣១ក្រាម
២.ទូរស័ព្ទ ចំនួន០៣គ្រឿង
៣.ដែកកេះ ចំនួន១០
៤.ដបជក់ ចំនួន០២
៥.ខ្សៀជក់ ចំនួន០២
៦.ក្បាលមាន់ផ្សារ ចំនួន០១
៧.កន្ត្រៃ ចំនួន០៣
៨.ថង់សម្រាប់ខ្ចប់ថ្នាំមួយចំនួន

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតីវិធីច្បាប់។ដោយ វ៉ើន កញ្ញា