បើកបរក្នុងស្ថានភាពស្រវឹង! បុករះអ្នកគ្មានកំហុសបណ្តាលឲ្យស្លាប់បុរសម្នាក់ និងរងរបួស២នាក់

319
Download App CHN

បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងជ្រុល បុករះម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿង បណ្តាលឲ្យស្លាប់បុរសម្នាក់ និ​ង​រង​របួ​ស ២​នាក់ កា​ល​ពី​វេ​លា​ម៉ោង ៤និង៤៥ នាទី ថ្ងៃទី៣ ខែ​កុ​ម្ភៈ ឆ្នាំ​២​០​​២០ ចំណុចផ្លូវ ក្រោមស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ក ម៉ាក លុចស៊ីស RX300 ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 2A.7297 បើកបរដោយ ឈ្មោះ អ៊ុក សុបញ្ញា ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ នៅភូមិទី6 សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បើកពីត្បូង បត់ឆ្វេង ទៅទិសខាងលិច បានបុ ក ប៉ះ ជា មួយ ម៉ូតូម៉ាក វ៉េវហាន់ហ្វា ពណ៌ស្លែ ស្លាកលេខគ្មាន ម្ចាស់ឈ្មោះ យ៉ន យឿនភេទប្រុស អាយុ ៧៣ ឆ្នាំជាតិខ្មែរ នៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ម៉ូតូឈប់ស្ងៀម ម្ចាស់ដើររើស ចុងអំពៅ បណ្តាល ឲ្យ ស្លា ប់ នៅនឹងកន្លែង។

រថយន្តបង្ក បានបន្តទៅបុក ម៉ូតូ Zoomer X ពណ៌ក្រហម ស្លាកលេខគ្មាន បើកបរដោយ ឈ្មោះ សុគន្ធ យុទ្ធិកា ភេទស្រី អាយុ ១៨ ឆ្នាំ ជាតិខ្មែរ នៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម បើកពីកើតទៅលិច និងបន្តទៅប៉ះ រថយន្តម៉ាក នីសាន់ប្រោនធា ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AQ.1165 បើកបរដោយ ឈ្មោះ ឡាច យុនណែតភេទស្រី អាយុ ៣៣ ឆ្នាំ ជាតិខ្មែរ នៅភូមិ ឈូកសណ្តល់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកពីកើតទៅលិច។ មូលហេតុ មកពីអ្នកបើកបរ រថយន្ត លុចស៊ីស RX300 មានជាតិ ស្រ វឹ ង កម្រិត ០,៨៤ មីលីក្រាម ក្នុង ១ លីត្រខ្យល់៕