រន្ធត់ណាស់! ក្នុងរថយន្តជិះគ្នា៧នាក់ ស្លាប់៣នាក់ នៅខេត្តព្រៃវែង 

603
Download App CHN

ព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តកូរ៉ូឡាបុកជាមួយហ៊ីយ៉ាន់ដាយដឹកអេតចាយ បណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ភ្លាមៗ និងរងរបួសធ្ងន់៤នាក់។

ហេតុការណ៍ខាងលេីបានកេីតឡេីងនៅរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៥នឹង០៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ៨ Aស្ថិតត្រង់ចំណុចភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

បើយោងតាមប្រភពពីកន្លែងហេតុការណ៍បានឲ្យដឹងថា គេឃេីញរថយន្តម៉ាកកូរ៉ូឡាពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2E.6156 បេីកបរក្នុងទិសដៅពីកេីតទៅលិចលុះដល់ចំណុចកេីតហេតុបានរ៉េចង្កូតទៅបុកជាមួយ រថយន្តធុនធំម៉ាកហុីយ៉ាន់ដាយពណ៌ សពាក់ស្លាកលេខភ្នំពេញ3E.7722ដែលកុំពង់បេីកបរក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា បុកចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកជិះក្នុងរថយន្តកូរ៉ូឡា ស្លាប់៣នាក់នឹងរបួសធ្ងន់៤នា។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបេីកបររថយន្តកូរ៉ូឡាត្រូវបានគេស្គាល់ ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បម្រើការងារនៅ ពន្ធនាគារខេត្តព្រៃវែង រស់នៅភូមិឡូតិ៍៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បើកបរពីទិសខាងកើត ទៅលិច អ្នករួមតំណើរ ០៦នាក់ របួសឆ្ងន់ ០៤នាក់, ស្រី ០២នាក់ ស្លាប់នៅកន្លែងកើតហេតុ ០៣នាក់ ស្រី ទាំង៣នាក់។

ចំណែកឯអ្នកបេីកបររថយន្តធំដឹកអេតចាយមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយពេលកើតហេតុគេចខ្លួនបាត់។
ហេីយ មូលហេតុ គឺរថយន្ត កូរ៉ូឡា បំពានគន្លង ទៅបុករថយន្តហ៉ីយ៉ាន់ដាយ។

ចំពោះអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ វត្ថុតាងសមត្ថកិច្ចយកមកទុកប៉ុស្តិ៍រដ្ឋាបាលជាខ្លាងរីឯសាកសពប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕