អាជ្ញាធរណូវែលសេឡង់ ប្រកាសអាសន្ន អំពីមហន្តរាយដោយសារគ្រោះទឹកជំនន់

52
Download App CHN

វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុងមួយចំនួននៅតំបន់ Southland និងអូតាហ្គោ  នៅដែនកោះភាគខាងត្បូងនៃប្រទេសណូវែលសេឡង់ បានរងការគំរាមកំហែងដោយកម្ពស់ទឹកស្ថិតក្នុងកម្រិត មួយគួរឲ្យព្រួយបារម្ភ ។ រដ្ឋាភិបាលណូវែលសេឡង់ បានប្រកាសអំពីការខូចខាតនៅថ្ងៃពុធនេះ ។

ដាក់រដ្ឋក្នុងគ្រាអាសន្ន ត្រូវបានប្រកាសឲ្យដឹងកាលពីរសៀលថ្ងៃអង្គារ ហើយបន្តដល់ថ្ងៃពុធម្សិលមិញនេះ សម្រាប់ក្រុង Gore ។ 

កម្រិតកម្ពស់ទឹកទន្លេបានហក់ឡើងនៅតំបន់ Southland ដែលបានហៀរព្រៀបច្រាំង ដែលត្រូវបង្គាប់ឲ្យធ្វើការជម្លៀសពលរដ្ឋចេញពីទីក្រុង ។ ការជម្លៀសចេញ ត្រូវបានបន្តធ្វើឡើងនៅក្រុងក្បែរៗនោះ នៅព្រឹកថ្ងៃពុធនេះ ដោយសារតែទឹកទន្លេនៅក្រុង បានហក់ឡើង និងមិនទាន់ឈានដល់កម្រិតជាអតិបរិមាទៅកាន់ក្រុងផ្សេងៗទៀតនៅឡើយ ។

ប៉ូលិសត្រូវបានស្នើឲ្យធ្វើការត្រួតពិនិត្យ នៅ Southland ដើម្បីថែទំាផ្លូវថ្នល់ដោយសារគ្រោះទឹកជំនន់ និងធ្វើការបិទផ្លូវជាច្រើន ៕