ថ្ងៃនេះ! សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស​ ឃាត់ខ្លួនមនុស្ស ៤៣នាក់

215
Download App CHN

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ២៣ករណី ក្នុងនោះករណីប្រើប្រាស់ ១៥ករណី និងជួញដូរ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ៤៣នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៩ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១,០៥៩ករណី ឃាត់មនុស្ស ២,១៦០នាក់ (ស្រី១៣០នាក់) ក្នុងនោះមានជនបរទេស ១០៥នាក់ ស្រី៦នាក់ មាន៥សញ្ជាតិ)៕