ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គទៅកាន់តំបន់អរិយក្សត្រ

97
Download App CHN

នៅព្រឹកថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០២០ នេះ នៅក្នុងពេលអញ្ជើញសម្ពោធបើកការដ្ឋានស្តារ និង សាងសង់ផ្លូវជាតិលេខ២ និង លេខ២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើមិត្តរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីជួយកសាងស្ពានឆ្លងកាត់ទន្លេមេគង្គពីតំបន់ជ្រោយចង្វារឆ្ពោះទៅកាន់ស្វាយជ្រំនៅតំបន់អរិយក្សត្រ ។

កន្លងមកនេះកម្ពុជាយើងក៏បានទទួលនូវជំនួយក្នុងការកសាងស្ពានមិត្តភាពធំៗមួយចំនួន ដូចជាស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុនជាដើម។

នៅឆ្នាំ ២០២០ នេះ កម្ពុជាចង់បានស្ពាននិមិត្តរូបនៃមិត្តភាពរវាងកម្ពុជានិងកូរ៉េ ដែលជាស្ពានតម្រូវការចាំបាច់បំផុតមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងអាជីវករពីរាជធានីភ្នំពេញឆ្ពោះទៅកាន់តំបន់អរិយក្សត្រនិងឆ្ពោះទៅតាមបណ្តាតំបន់និងខេត្តផ្សេងៗមួយចំនួនទៀតនៅត្រើយម្ខាងនៃទន្លេមេគង្គ។ ទន្ទឹមនឹងនេះដែរ កម្ពុជាសូមអរគុណមិត្តកូរ៉េចំពោះជំនួយហិរញ្ញប្បទានប្រមាណ៧០០ លានដុល្លារអាមេរិក ដើម្បីចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកម្ពុជាចាប់ពីឆ្នាំ ២០១៩ ដល់ ២០២៣។

តើពលរដ្ឋកម្ពុជាមានគំនិតយោបល់យ៉ាងណាដែរ ចំពោះសំណើរទៅមិត្តកូរ៉េក្នុងការជួយកសាងស្ពានមិត្តភាពឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅកាន់តំបន់អរិយក្សត្រនៅឆ្នាំ ២០២០ នេះ?

អរគុណ​សន្តិភាព