រពឺសដៃឈាមមាត់ដាប! ! លួចទ្រព្យសម្បត្តិពលរដ្ឋក្នុងពិធីបុណ្យសព ត្រូវម្ចាស់គេដេញស្ទាក់ចាប់បាន វាយបែកឈាមពេញមាត់

96
Download App CHN

កណ្តាល៖ បុរសម្នាក់ត្រូវប៉ូលីសចាប់ឃាត់ខ្លួនបន្ទាប់ពីបុរសរូនេះបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃពុធ ទី១២ ខែកុម្ភ: ឆ្នាំ២០២០ នាវេលាម៉ោង០៣.៥៥នាទី នៅចំណុចផ្ទះបុណ្យសព ភូមិឃ្មុត ឃុំបាគូរ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ អៀង ចន្ទី ភេទប្រុសអាយុ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិ ក្រគរ ឃុំក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានមុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ចេ កញ្ញា ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូបង្រៀន ទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងរឹបអូសបានរួមមាន៖
-កាំភ្លើងខ្លីម៉ាក K៥៩ ចំនួន០១ដើម
-បង់ចំនួន០១
-គ្រាប់ចំនួន ០៥គ្រាប់
-ស្រោមកាំភ្លើងចំនួន០១
-ទួណាវីសដងជរ័ចំនួន០១
-កូនសោសំរាប់កាច់កម៉ូតូចំនួន០១
-ដែកកេះចំនួន០២
-ទូរសព្ទ័ដៃម៉ាក ណូគាអិនចុចពិលពណ៌សរ ចំនួន០១
-កាបូបដៃពណ៌ផ្កាឈូកចំនួន០១និងខ្សែរកាសចំនួន០១(របស់ជនសង្សយ័ )
-ប្រាក់រៀលចំនួន ១.៦៥០.០០០រៀល ប្រាក់ដុល្លារចំនួន១៥០ដុល្លា
-ទូរសព្ទដៃម៉ាកសាំមសុង ពណ៌ខ្មៅ ០១គ្រឿង
-កាបូបស្ពាយពណ៌ សូកូឡាចំនួន០១និងកាបូបដៃចំនួន០១(របស់ជនរងគ្រោះ)
សំភារខូចខាតបាត់បង់៖
-ប្រាក់រៀលចំនួន៣៥០.០០០រៀល ប្រាក់ដុល្លារ១៥០ដុល្លារ
-ទូរសព្ទដៃម៉ាក់សាំមសុង ពណ៌ខ្មៅមួយគ្រឿង

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅវេលាម៉ោងកើតហតុខាងលើបុរសរូបនេះបានចូលលួចលុយនៅក្នុងផ្ទះបុណ្យសពឱពុកជនរងគ្រោះខាងលើ ខណៈពេលនោះបុរសជាជនសង្ស័យបានកាន់អាវុធខ្លីមួយដើមម៉ាកk៥៩ ចូលទៅលួចលុយនៅក្នុងបន្ទប់របស់ជនរងគ្រោះដែលសំរាននៅក្នុងបន្ទប់នោះ។

ក្នុងហេតុការណ៍នោះផងដែរ បុរសដែលជាជនសង្ស័យកំពុងធ្វើសកម្មភាពស្រប់ពេលជនរងគ្រោះភ្ញាក់ទាន់ហើយក៏បានឃើញរួចក៏ស្រែកថា ចោរៗ តែម្តងគ្រានោះដែរជនសង្សយ័បានយកកាបូបស្ពាយដាក់លុយរត់ចេញមកខាងក្រៅត្រូវបានបងប្អូនជនរងគ្រោះដេញស្ទាក់ចាប់បានរួចរួមទាំងប្រជាពលរដ្ឋនាំគ្នាវាយម្នាក់មួយដៃមួយជើង ហើយរាយការណ៏ជូនសមត្តកិច្ចចុះទៅកន្លែងកើតហេតុ ក៏បាននាំខ្លួនបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ចាត់ការតាមនីតិវិធីច្បាប់។