នារីម្នាក់បើករថយន្តជ្រុលពន្លះរបាំងថ្ម ក្រឡាប់រថយន្តរហូតបាត់បង់ជីវិត

141
Download App CHN

ភ្នំពេញ ៖ នារីដ៏ស្រស់ស្អាតម្នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បើករថយន្តជ្រុល ពន្លះរបាំងថ្ម ក្រឡាប់ កាលពីវេលា ម៉ោង២និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកម្ភៈ ឆ្នាំ២០២០ ផ្លូវ២១៧ ចំណុចគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នារីខាងលើមានឈ្មោះ ហុង វ៉ានដូ ភេទស្រី អាយុ២៥ឆ្នាំ មុខរបររៀនខាងសម្អាង នៅម្តុំផ្សារថ្មី រស់នៅក្នុងបុរីពិភពថ្មី ចំការដូងផ្ទះលេខ២៦៣ ផ្លូវលេខ១៣ ជិះរថយន្តម៉ាក ម៉ាស្តារ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ2AQ-6626 បើកតែម្នាក់ឯង បានបាត់ជីវិត ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បើករថយន្តម តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ ចំណុចកើតហេតុ បានរ៉េចង្កូតមកខាងឆ្វេងដៃ ទៅបុកក្បាលថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹងរថយន្តក្រឡាប់ផ្ងារជើង បណ្ដាលឲ្យម្ចាស់រថយន្ត រងរបួសធ្ងន់ ក៏ត្រូវរថយន្តគ្លីនិចឯកជនសួគ៌ា ដឹកទៅសង្គ្រោះ តែជាអកុសលរបួសធ្ងន់ធ្ងរពេក ក៏បានផុតដង្ហើម ក្នុងមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចស្ទូចយករថយន្ត ទៅរក្សារទុករង់ចាំដោះស្រោយ នៅពេលក្រោយ ចំណែកសព ត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕