បុរសម្នាក់បានដេកដួលស្លាប់បាត់បង់ជីវិត នៅសួនច្បារមាត់ទន្លេ

667
Download App CHN

ភ្នំពេញ៖ បុរសម្នាក់បានដេកដួលស្លាប់បាត់បង់ជីវិតនៅសួនច្បារមាត់ទន្លេបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន។

កើតហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១ និង ០០ នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចសួនច្បារមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងជើងវត្តឧណ្ណាលោម)។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថាជនរង្គ្រោះដែលស្លាប់បាត់បង់អាយុជីវិតខាងលើមានឈ្មោះជ្រុយ ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបរស្នាក់នៅមិនពិតប្រាកដ។

ប្រជាពលរដ្ឋបានបន្តប្រាប់ឲ្យដឹងទៀតថាជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតខាងលើនេះទើបតែចេញពីមណ្ឌលកែប្រែនៅឯព្រៃស្ពឺខណ្ឌដង្កោរាជធានីភ្នំពេញបានរយៈពេល៤ ថ្ងៃដោយជនរងគ្រោះបានមកស្នាក់នៅតាមសួនច្បារមាត់ទន្លេកន្លែងកើតហេតុដោយដើរសុំលុយកាក់ពីបងប្អូនប្រជាពលរដ្ឋនៅតាមមាត់ទន្លេក៏ដូចជារើសអេតចាយដើម្បីយកលុយមកទិញអាហារហូបចុកក្នុងការចិញ្ចឹមនូវជីវិតប្រចាំថ្ងៃដោយសារជនរងគ្រោះពុំមានបងប្អូនសាច់ញាតិនោះទេរួមទាំងមានជំងឺប្រចាំកាយទៀតផង។លុះដល់វេលាព្រឹកប្រហែលជាម៉ោង ៩ និង ០០ នាទីជនរង់គ្រោះបានស្រែកប្រាប់ដល់បងប្អូនប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុថាខ្លួនបានមានអាការៈចុកឆ្អល់ក្នុងពោះពិបាកដកដង្ហើមភ្លាមនោះប្រជាពលរដ្ឋដែលនៅជិតទីតាំងកន្លែងកើតហេតុបានទាក់ទងទៅខាងអង្គការមិត្តសំឡាញ់មណ្ឌលកែប្រែនៅឯព្រែកស្ពឺឲ្យមកទទួលយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យចំណែកឯខាងអង្គការមិត្តសំឡាញ់វិញបានប្រាប់មកវិញថាចាំវេលាម៉ោងមួយទើបខាងអង្គការមិត្តសម្លាញ់មកទទួល។

លុះដល់វេលាម៉ោង ១១ និង ០០ នាទីព្រឹកថ្ងៃខែឆ្នាំដដែលជនរងគ្រោះបានស្រែកខ្លាំងដោយប្រកាច់ននៀលនៅលើស្មៅសួនច្បារកន្លែងទីតាំងកើតហេតុក៏បានដាច់ខ្យល់ស្លាប់បាត់បង់អាយុជីវិតតែម្ដង ភ្លាមនោះប្រជាពលរដ្ឋបានទាក់ទងទៅខាងអាសមត្ថកិច្ចនគរបាលខណ្ឌដូនពេញចុះមកទីតាំងកន្លែងកើតហេតុដើម្បីនឹងធ្វើការត្រួតពិនិត្យទៅលើសពរបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់អាយុជីវិតនេះក្រោយពីសមត្ថកិច្ចមូលដ្ឋានមកដល់ធ្វើកុសល្យវិច្ច័យពិនិត្យទៅលើសពរួចសមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថាជនរងគ្រោះបានស្លាប់បាត់បង់អាយុជីវិតដោយសារគាំងបេះដូងស្លាប់ រួចសមត្ថកិច្ចក៏បានទាក់ទងទៅខាងរថយន្តសាមុយដឹកយកសពជនរងគ្រោះទៅកាន់វត្តទួលរង់ចាំធ្វើការបូជានៅពេលក្រោយ៕