ចឹងតេីបានគាត់បេីកសាហាវណាស់! សមត្ថកិច្ចខណ្ឌច្បារអំពៅ បានដាក់គោលដៅត្រួតពិនិត្យ រកឃើញអ្នកបើកបររថយន្តធុនធំជាច្រើននាក់ មានសារធាតុញៀនក្នុងខ្លួន

195
Download App CHN

(ភ្នំពេញ) ៖នៅព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពីមានហេតុការណ៍ គ្រោះថ្នាក់ចរាចរជាញឹកញាប់ បង្កឱ្យមានអ្នករបួស ឬស្លាប់ នាពេលកន្លងមក អាជ្ញាធរខណ្ឌច្បារអំពៅ បានដាក់គោលដៅត្រួតពិនិត្យ នៅតាមផ្លូវជាតិលេខ១ រកឃើញ តៃកុងរថយន្តធន់ធំជាច្រើននាក់ មានសារធាតុញៀនក្នុងខ្លួន ។

លោក ហួត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានថ្លែងឱ្យដឹងនេះថា អនុវត្តតាមការណែនាំ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់អភិបាលខណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌច្បារអំពៅ បានដាក់គោលដៅ ដើម្បីត្រួតពិនិត្យ រកសារធាតុញៀន លើអ្នកបើកបររថយន្តធន់ធំ នៅលើផ្លូវជាតិលេខ១ ដែលតែងតែ បង្កគ្រោះថ្នាក់ជាញឹកញាប់ ទៅលើអ្នកដទៃ ។

ជាមួយគ្នានេះ លោក ចេង មុន្នីរ៉ា អភិបាលនៃអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ផងដែរថា ជាវិធានការចំពោះអ្នកបើកបរ ដែលមានផ្ទុកនូវសារធាតុញៀនក្នុងខ្លួនទាំងនោះ នឹងត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។

​ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច បានអំពាវនាវ ដល់បងប្អូនដែលជាម្ចាស់រថយន្តធន់ធំ មុនជ្រើសរើសអ្នកបើកបរ ត្រូវពិនិត្យសុខភាព រកសារធា​តុញៀ​នជាមុនសិនជៀសវាងនាំបញ្ហា និងផលលំបាកផ្សេងៗដល់ខ្លួន និងអ្នកដទៃ៕