ស្រណោះណាស់! អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋស្ទើរទាំងស្រុង នៅសង្កាត់ទួលសង្កែល១

208
Download App CHN

ភ្នំពេញ៖ កាលពីវេលាម៉ោង ០៩:០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅតាមបណ្តោយផ្លូវ62R ក្រុមទី5 ភូមិទួលសំពៅ សង្កាត់ទួលសង្កែល១ ខណ្ឌឫស្សី រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ​ :​ប៊ូន សារី ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរ នៅផ្ទះ មូលហេតុ ឆ្លង​ចរន្ត​អគ្គិសនី​។

ខូចខាតសម្ភារ ឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ៦ម៉ែត្រx៧ម៉ែត្រ និងម៉ូតូ២គ្រឿង ទ្រព្យសម្បត្តិមួយចំនួនហើយរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងចំនួន៦គ្រួសាបន្តិចបន្តូច ។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យ​អគ្គិភ័យៈ​ ចំនួន​ ១៥គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ១៥ឡាន​ស្មេីនឹង​៦០ម៉ែត្រគូប​ ។

រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន​ ៣គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ៣ឡាន​ ស្មេីនឹង​ ១២ម៉ែត្រគូប​ ។

រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន​ ០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន​ ០៣ឡាន​ ស្មេីនឹង​ ១២ម៉ែត្រគូប ​ ។

រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១ឡាន​ ប្រេីប្រាស់ទឹកអស់ចំនួន​ ១ឡាន​ ស្មេីនឹង​៦ម៉ែត្រគូប​ ។

រថយន្តជំនួយសាលាខណ្ឌឫស្សីកែវចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ ស្មេីនឹង​ ៤ម៉ែត្រគូប​ ។
និងរលត់ចប់ទៅវិញ នៅម៉ោង​០៩:៤០នាទី​ នាថ្ងៃខែឆ្នាំដដែល៕