សមត្ថកិច្ចឆ្មក់បង្ក្រាប់គ្រឿងញៀន នៅក្បែខ្លោងទ្វាភោជនីដ្ឋានចតុមុខ ឃាត់ខ្លួនមនុស្ស៥នាក់

53
Download App CHN

ភ្នំពេញ៖​ ការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀនរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបករណីជួញដូរ និងចែកចាយប្រេីប្រាស់គ្រឿងញៀន នៅក្បែខ្លោងទ្វាភោជនីដ្ឋានចតុមុខ​ បានជនសង្ស័យចំនួន៥នាក់ និងវត្ថុតាងសេបគ្រឿងញៀនមួយចំនួនធំ។

ហេតុការណ៍ចុះបង្ក្រាបនេះដឹកនាំដោយលោកវរៈសេនីយ៍ត្រី​ គង់​ សុភាព​ និងមានការចូលរួមជាមួយអ្នកសារព័ត៌មាន​មួយចំនួនបានដឹកនាំចុះកាលវេលាម៉ោង​២.០០នាទីយប់ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០​ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

យោងតាមប្រភពព័ត៌មានសំដីលោកវសេនីយ៍ត្រី​​ គង់​ សុភាព​ បានអោយដឹងថា​ ក្នុងប្រតិបត្តិការបង្រ្កាបនេះកម្លាំងរបស់លោកធ្វេីការបង្រ្កាបបានជនសង្ស័យចំនួន៥នាក់​ និងគ្រឿងញៀន២កញ្ចប់តូច រួមនឹងវត្ថុតាងប្រេីប្រាស់គ្រឿងញៀនមួយចំនួន​។

ជនសង្ស័យខាងលេីត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងបទល្មេីស​ រាជធានីភ្នំពេញ​ ដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕